វីតវីត ប្តូររសជាតិសម្តែងភ្លាមទទួលបានការគាំទ្រភ្លែតក្នុងបទ”បើប្រពន្ធមានប្រុសវិញប្តីមានអារម្មណ៍បែបណា”

ចែករំលែក៖

ភ្នំពេញ៖ បាត់មុខពីការងារសិល្បៈមួយរយៈពេលស្រាប់តែពេលនេះតារាសម្តែង និងពិធីការិនីស្រស់សោភា កញ្ញា វីតវីត លេខមុខជាថ្មីនៅក្នុងការសម្តែងបទចម្រៀងថ្មីរបស់ផលិតកម្មហង្សមាសគឺបទ”បើប្រពន្ធមានប្រុសវិញប្តីមានអារម្មណ៍បែបណា” ដែលច្រៀងដោយកញ្ញា សុផា ឡែននោះ។ ចេញសម្តែងដោយប្តូររស់ជាតិមកជាកាចឆ្នាសឆ្នើមភ្លាមនាងទទួលបានការពេញចិត្តច្រើនពីទស្សនិកជនតែម្តង។
ទើបនឹងបញ្ចេញភ្លាមបទចម្រៀងនេះហាក់ត្រូវចិត្តអ្នកស្តាប់ និងទស្សនាភ្លែត ដែលមិនត្រឹមតែអត្ថន័យនៃបទចម្រៀងដែលកំពុងតែចាក់ចំបេះដូងស្ត្រីមួយចំនួននោះទេ គឺការសម្តែងវិញបានដៅចំកន្លែង និងធ្វើឲ្យនារីៗជាច្រើនដែលធ្លាប់បានជួបរឿងរ៉ាវប្តីផិតក្បត់លាន់មាត់សរសើរនាងថាសម្តែងបានល្អ សាកសមទៅនឹងអត្ថន័យសាច់រឿងនេះ។
តារាស្រីរូបនេះបានបញ្ជាក់ថា នាងខកខានក្នុងការសម្តែងជាយូរមកហើយ ដែរ ហើយកន្លងមកក៏សម្តែងក្នុងMV បែបស្លូត សាមញ្ញៗ ប៉ុន្តែថ្មីៗនេះនាងមានឱកាសសម្តែងក្នុងបទចម្រៀងថ្មីរបស់ផលិតកម្មហង្សមាសនេះនិងត្រូវផ្លាស់ប្តូរអត្តចរិក២ក្នុងសាច់រឿងតែមួយ។ នាងថា ក្រោយពីបញ្ចេញសា្នដៃនេះភ្លាមនាងទទួលបានការសរសើរច្រើនពីទស្សនិកជន ដែលបានចូលបញ្ចេញយោបល់ទាំងនៅលើហ្វេសប៊ុកPage របស់ផលិតកម្ម និងបណ្តាញសង្គមរបស់ផលិតករ និងរបស់នាងផងដែរ។ នាងថាការផ្លាស់ប្តូររសជាតិក្នុងការសម្តែងគឺពិតជាប្លែកសម្រាប់ទស្សនិកជន ក្នុងស្នាដៃថ្មីនេះ ហើយនាងក៏នឹងធ្វើការងារជាពិធីការនីនៅក្នុងកម្មវិធីថ្មីមួយទៀតដែលនាងមិនធ្លាប់ធ្វើពីមុនមកនោះគឺក្នុងកម្មវិធីកីឡាបាល់ទាត់ ដែលត្រូវផ្សាយលើកញ្ចក់ទូរទស្សន៍CTN និង My Tv ដូចនេះនាងជាថាវាគឺជារបត់ និងរសជាថ្មីបន្ថែមទៀតពីលើការងារសិល្បៈ។ តារាបង្ហាញម៉ូតរូបនេះបញ្ជាក់ថា បច្ចុប្បន្ននាងមានការងារមមាញឹកគួរសមទាំងការងារសម្តែងក្នុងបទចម្រៀង ឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និងការងារជាពិធីការិនី បើទោះបីជាកម្មវិធីមួយចំនួនត្រូវបានលប់ចោលព្រោះតែជំងឺកូវីដ១៩នោះក៏ដោយ ហើយស្នាដៃទាំងនោះនឹងបញ្ចេញក្នុងពេលដ៏ខ្លីខាងមុខនេះ។
នាងនៅតែរំពឹងថាស្នាដៃសិល្បៈថ្មីរបស់នាង និងទទួលបានការពេញចិត្តកាន់តែច្រើនពីទស្សនិកជន ហើយនាងនឹងខិតខំរកអ្វីដែលថ្មីបន្ថែមទៀតដើម្បីបម្រើការកម្សាន្តរបស់អ្នកគាំទ្រផងដែរ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print