បិទរោងចក្រផលិតរថយន្ត Toyota​ ធំៗចំនួន៣​ នៅក្នុងប្រទេសថៃ ព្រោះ​តែកង្វះគ្រឿងបង្គុំ

ចែករំលែក៖

អន្តរជាតិ​៖ បេី​យោងតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បី និងធំរបស់ជប៉ុន Toyota Motor បានប្រកាសផ្អាកការផលិតរថយន្តនៅក្នុងក្នុងប្រទេសថៃជាបណ្ដោះអាសន្ន ដោយសារកង្វះខសតគ្រឿងបង្គុំ ខណៈដែលក្រុមហ៊ុនផលិតរថយន្តស្ទើពាសពេញពិភពលោកបានជួបបញ្ហាកង្វះបន្ទះឈីបជាសកល។

សារព័ត៌មាន CNA បាននិយាយបន្ថែមថា ក្រុមហ៊ុន Toyota Motors Thailand ដែលជាបុត្រសម្ព័ន្ធរបស់ Toyota Motor បានចេញសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានផ្អាកជាបណ្ដោះអាសន្ននូវការផលិតរថយន្តនៅក្នុងរោងចក្រ Ban Pho Plant , Samrong Plant និង Gateway Plant ចាប់តាំងពីថ្ងៃទី២០ កក្កដាមក។

ជាក់ស្ដែង​នៅក្នុង​សេចក្តីថ្លែងការណ៍របស់ Toyota បានបញ្ជាក់ថា រោងចក្រទាំង៣នៅក្នុងប្រទេសថៃនេះ មានសមត្ថភាពអាចផលិតរថយន្តបាន ៥៥០០០០គ្រឿងក្នុងមួយឆ្នាំៗ។

បេី​តាមការលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយរបស់ក្រុមហ៊ុន Toyota​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​​៖ ការបិទរោងចក្រនៅក្នុងប្រទេសថៃ គឺដោយសារតែកង្វះគ្រឿងបង្គុំដែលបណ្តាលមកពីវិបត្តិឆ្លងរាលដាលវីរុសកូវីដ-១៩។

គួរបញ្ជាក់ថា ក្រុម​ហ៊ុន​ Toyota ក៏បានផ្អាកការផលិតរថយន្តនៅក្នុងរោងចក្រមួយនៅខេត្ដ Aichi ប្រទេសជប៉ុន កាលពីថ្មីៗនេះ ដែរ​ ដោយសារខ្វះគ្រឿងបង្គុំដូចគ្នា៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print