ក្រសួង​បរិស្ថាន​៖​ វិទ្យាល័យ ហ៊ុន សែន វាលរេញកំពុងប្រែក្លាយជាសាលាមេត្រីបរិស្ថានគំរូនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ វិទ្យាល័យ ហ៊ុន សែន វាលរេញកំពុងរៀបចំខ្លួនក្លាយជាសាលាមេត្រីបរិស្ថានគំរូមួយនៅកម្ពុជា។ ថ្មីៗនេះ សាលាបានកំពុងរៀបចំទីលានបាល់ទាត់ និងដាំស្មៅធម្មជាតិលើផ្ទៃដី៥៤០០ម៉ែត្រការ៉េ ជិតរួចរាល់តាមផែនការ។ នេះបេី​តាមការបញ្ជាក់ពី​ក្រសួង​បរិស្ថាន​ នៅថ្ងៃសុក្រទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២១។

ជាក់ស្ដែង​នៅក្នុង​សំណេរ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ បានបញ្ជាក់បន្ថែមទៀតថា​ ក្នុងគម្រោងនេះដែរ សាលារៀបចំសាងសង់ប្រព័ន្ធរំដោះទឹកជុំវិញដើម្បីការពារទឹកជំនន់ រួមជាមួយការរៀបចំកែលម្អសួនជីវៈចម្រុះ និងដំឡើងអំពូលសូឡា នៅក្នុងសាលារៀន ដើម្បីចូលរួមចំណែកបង្កើនភាពបៃតង និងការកាត់បន្ថយការប្រែប្រួលអកាសធាតុ។ បន្ថែមពីនេះទៀត វិទ្យាល័យ ហ៊ុន សែន វាលរេញ គ្រោងនឹងបំពាក់ធុងចម្រោះទឹកស្អាត ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសុខភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្សថែមទៀតផង។

សូមបញ្ជាក់ថា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគាំទ្រ និងឧបត្ថម្ភ ដល់ផែនការសកម្មភាពវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តឲ្យសាលាមួយនេះ ជាកន្លែងសិក្សាប្រកបដោយផាសុខភាព ប្រសិទ្ធភាព គុណភាព និងមានបរិស្ថានស្អាត៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print