កីឡាករ និងមន្ត្រីក្លិប Boca Juniors ត្រូវបានចោទប្រកាន់បន្ទាប់ពីបានប៉ះទង្គិចជាមួយប៉ូលិស

ចែករំលែក៖

កីឡាករ​ និងមន្ត្រីក្លិប Boca Juniors ចំនួន៦នាក់ត្រូវបានចោទប្រកាន់បន្ទាប់ពីពួកគេបានប៉ះទង្គិចជាមួយប៉ូលិសប្រេស៊ីលបន្ទាប់ពីការប្រកួតក្របខ័ណ្ឌ Copa Libertadores ដោយប្រកួតចាញ់ក្រុម AtleticoMineiro នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២២ កក្កដា។

ក្រុម Atletico Mineiro របស់ប្រទេសប្រេសុីលដែលបានស៊ុតបាល់ប៉េណាល់ទីឈ្នះបន្ទាប់ពីការប្រកួតស្មើគ្នា០ទល់០ ធ្វើឲ្យក្រុម Boca Juniors បានខឹងសម្បារយ៉ាងខ្លាំងចំពោះគ្រាប់បាល់ដែលមានកម្មវិធីជំនួយអាជ្ញាកណ្តាលហៅថា VAR 

មានការប៉ះទង្គិចគ្នានៅក្នុងផ្លូវរូងក្រោមដី និងបន្ទប់ស្លៀកពាក់បន្ទាប់ពីការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៅឯ Atletico របស់ប្រេស៊ីល។ប៉ូលិសប្រេស៊ីលថែមទាំងបានប្រើថ្នាំបង្ហូរទឹកភ្នែកបាញ់ទៅលើកីឡាករ និងមន្ត្រីក្លិប Boca Juniors ទៀតផង។

មួយថ្ងៃបន្ទាប់ពីប្រកួតជើងទី២ គឺប៉ូលិសបានចេញសេចក្តីថ្លែងការណ៍ថា នៅឯកន្លែងហ្វឹកហាត់របស់ក្លិប Boca Juniors ត្រូវបានចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិ និងត្រូវបានដោះលែងបន្ទាប់ពីបង់ប្រាក់ធានាចំនួនប្រហែល៤២១ផោន ក្នុងម្នាក់ៗ។

កីឡាករ៤នាក់ផ្សេងទៀតមកពីក្លិបអាហ្សង់ទីនBoca Juniors ត្រូវបានចោទប្រកាន់ពីបទបង្កអន្តរាយដល់រាងកាយ និងរំលោភបំពានអាជ្ញាធរហើយពួកគេត្រូវបានដោះលែងបន្ទាប់ពីយល់ព្រមជាផ្លូវការដើម្បីបង្ហាញខ្លួននៅចំពោះមុខចៅក្រមនាពេលអនាគត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លិប Atletico Mineiro បានបង្ហាញថា ប្រធានក្លិបរបស់ពួកគេបានបង់ប្រាក់ធានា ព្រោះក្លិប Boca Juniors មិនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ពួកគេទេទោះបីចំនួនទឹកប្រាក់ត្រូវបានសងវិញដោយក្រុមអាហ្សង់ទីនក៏ដោយ ។

ជនជាប់ចោទទាំង៦នាក់ដែលត្រូវបានចោទប្រកាន់ និងត្រូវបានដោះលែងមិនត្រូវបានគេប្រាប់ឈ្មោះហើយបានចាកចេញវិលត្រឡប់ទៅផ្ទះវិញប៉ុន្តែអាជ្ញាធរអាហ្សង់ទីនបានសំរេចថា សមាជិកក្រុម Boca Juniorsត្រូវតែឃុំខ្លួនយ៉ាងតិចប្រាំពីរថ្ងៃនៅពេលពួកគេវិលត្រឡប់ទៅពីប្រទេសប្រេស៊ីលវិញ ៕

...

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print