«សម្តេចម៉ែ ព្រះ​រាជទាន​ព្រះ​រាជ​អំណោយ​ជូន​ អ្នក​ជំងឺ​កូវីដ​-១៩​ និង​ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ អូឡាំពិក​»

ចែករំលែក៖

ភ្នំពេញ, ស្ថិតក្រោមព្រះ​រាជ​ហឫទ័យ​ទុក​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជានុរាស្រ្តជាកូន​ចៅ​ ​នាវេលា​ព្រឹក​ថ្ងៃទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះអង្គ​ស្តេច​សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះ​រាជទាន​ព្រះរាជអំណោយ​ដ៏​ថ្លៃថ្លា​រួម​មាន​:
-ម៉ាស់​ ព្រះ​រាជ​ទាន​ ចំនួន​ ៧,០០០​ម៉ាស់​ ជូន​កូន​ចៅ​ ចៅទួត​ អ្នក​ជំងឺ​កូវីដ​-១៩​
-ទឹកបរិសុទ្ធ​ និងភេសជ្ជៈ​ សរុប​ចំនួន​ ៨០កេស​ ជូនក្រុម​គ្រូ​ពេទ្យ​ និង​បុគ្គលិក​នៅមណ្ឌលព្យាបាល​ជំងឺ​កូវីដ-​១៩​ អូឡាំពិក​ តាម​រយៈ​សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និងជាព្រះ​ស្ថាបនិក​មូលនិធិ​មុទិតា​ នា​ព្រះ​ដំណាក់​វិមានឯករាជ្យ​។

ឆ្លៀត​ក្នុង​ឱកាស​នេះដែរ​ សម្តេច​ព្រះ​ស្ថាបនិកមូលនិធិ​បាន​សព្វ​ព្រះ​ហឫទ័យ​ប្រទាននូវអំណោយសប្បុរសធម៌​បន្ថែម​រួមមាន:
-ជូន​អ្នក​ជំងឺ​កូវីដ​ ម៉ាស់​ ចំនួន​៩,០០០ម៉ាស់​
-ជូន​ក្រុម​គ្រូពេទ្យ​ និង​បុគ្គលិក​ទាំងអស់​ក្នុង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ អូឡាំពិក​ នូវ​ ​សាប៊ូ​កំចាត់​មេរោគ​ ចំនួន​១០៨ដប​ មីជាតិ​ ចំនួន​ ២០កេស​ និង​ ត្រី​ខ​ចំនួន​ ៦០យួរ​៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print