ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងជ្រកក្រោមស្លាកយីហោកាហ្វេ០០៧ ត្រូវបានអជ្ញាធរខណ្ឌចាប់ដកហូត

ចែករំលែក៖

ភ្នំពេញ៖   អជ្ញាធរខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ហួត លាភពិសិទ្ធ  បានចុះចាប់ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រីជ្រកក្រោមស្លាកយីហោ កាហ្វ០០៧ ត្រូវបានលោក ហួត លាភពិសិទ្ធ អភិបាលរងសាលាខណ្ឌព្រែកព្នៅដឹកនាំកម្លាំងចុះចាប់និងដកហូតបានទូរហ្គេមបាញ់ត្រីចំនួនមួយទូរ កាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២១ ខែមីនា  ឆ្នាំ២០១៦ នៅចំណុចទីតាំង ផ្ទះគ្មានលេខ យីហោ កាហ្វេ០០៧ ស្ថិតក្នុងភូមិ  មង្គល សង្កាត់និងខណ្ឌ ព្រែកព្នៅ។

តាមសមត្ថកិច្ចបានឲ្យដឹងថា  ម្ចាស់ទីតាំងបើកល្បែងខាងលើមានឈ្មោះ ទី  នឿយ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅក្នុងហាងកាហ្វេដែលមានស្លាកយីហោ កាហ្វេ០០៧  ក្នុងការចុះចាប់ទីតាំងទូរហ្គេមបាញ់ត្រីខុសប្បាប់ខាងលើនេះគឺកម្លាំងបានដកហូតទូរហ្គេមបានចំនួនមួយ និងកៅអីចំនួន៤ ផងដែរ ចំពោះការឃាត់ឬក៏បិតទីតាំងបើកល្បែងស៊ីសងខាងលើនេះ មិនមានប្រភពណាមួយអាចបង្ហើបឲ្យដឹងឡើយ។

គួររំលឹកផងដែរថា  កាលពីពេលថ្មីៗនេះ សម្តេចអគ្គសេនាបតី តេជោហ៊ុន  សែនបានប្រកាសឲ្យ មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ ឲ្យបានរាល់ល្បែងស៊ីសងគ្រប់ប្រភេទដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន  ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានមន្ត្រីខ្លះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនមិនហ៊ានធ្វេសប្រហែស  ហើយក៏មានមន្ត្រីក្រោមឱវាទមួយចំនួនតូចមិនបានអនុវត្តតាមគោលការណ៍៩  ចំណុចដែលប្រមុខរាជេរដ្ឋភិបាលបានដាក់អោយអនុវត្តនាពេលកន្លងមក  ហើយក៏មានមន្ត្រីខ្លះហ៊ានបើកល្បែងស៊ីសងខុសប់ច្បាប់លួចលាក់ថែមទៀតផង។

ប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើអាជ្ញាធរថា  លោក ឈិនឆៃ គឹមថុយ អធិការខណ្ឌព្រែកព្នៅចាប់តាំងពីលោកមកកាន់តំណែងជាអធិការនគបាលខណ្ឌព្រែកព្នៅ ជាងមួយឆ្នាំកន្លងមកនេះហាក់មិនសូវមានស្នាដៃក្នុងការបង្ក្រាបបទល្មើសនោះទេ  ដោយទុកឲ្យមានការបើកល្បែងស៊ីសង ករណីឆក់ និងករណីប្រើប្រាស់ក៏ដូចជាជួញដូរគ្រឿញៀនយ៉ាងអនាធិបតេយ្យក្នុងមូលដ្ឋានទៀតផង។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា  ទីតាំងបើកហ្គេមខាងលើមិនត្រូវបានផ្អាកឬក៏បិទមិនឲ្យធ្វើអាជីវកម្មនោះទេ  ចំណែកម្ចាស់ទីតាំងខាងលើបានបញ្ជាក់ថា ទូរហ្គេមនោះត្រូវបានគេមកជួលទីតាំងលួចលាក់ដាក់លេងទេ តែទោះជាយ៉ាងណាក៏ម្ចាស់ហាងកាហ្វេមិនបានបញ្ចេញឈ្មោះឬប្រវត្តិម្ចាស់ ទូរហ្គេមនោះថាជាអ្នកណាច្បាស់លាស់ដែរ៕  ដោយ៖ ព្រែកជ័យ

20160321231438

20160321231445

20160321231451

...

20160321231457

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print