ខេត្តស្វាយរៀង:លោកសរសុដានីអភិបាលរងក្រុងស្វាយរៀង
អំពាវនាវដល់បងប្អូនដែលរស់នៅអមសងខាងផ្លូវលេខ ៣១៤
ហើយបានសាងសង់សំណង់ផ្សេងលើដីចំណីផ្លូវសូមមេត្តារួសរាន់រុះរើចេញដើម្បីអោយគំរោងអនុវត្តពង្រីកផ្លូវរបស់យើងទៅដោយរលូន។
ការអំពាវនាវនេះធ្វើឡើង
នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១ថាក្នុងឪកាសលោកសរសុដានី អភិបាលរងក្រុងតំណាងលោកអភិបាលក្រុងស្វាយរៀងចុះពិនិត្យមើលទីតាំងពង្រីកផ្លូវលេខ ៣១៤
ដែលបងប្អូនដែលរស់នៅអមសងខាងផ្លូវនិងបានសាងសង់សំណង់ផ្សេងលើដីចំណីផ្លូវដែលស្ថិតនៅក្នុងក្រុងស្វាយរៀងដោយមានការចូលរួមពីលោកកែនរិទ្ធីអធិការនគរបាលក្រុងនិងមន្ត្រីដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។
លោកសរសុដានី បានបន្តថាទោះបីស្ថិតក្នុងស្ថានភាពរវល់ទប់ទល់ការរីករាលដាលនៃជម្ងឺ Covid១៩ ក៏ដោយ តែចរន្តនៃការអភិវឌ្ឍមូលដ្ឋាននៅតែបន្ត តួរយ៉ាងនៅពេលឆាប់ៗខាងមុខនេះ
ក្រោមការគិតគូរយកចិត្តទុកដាក់ពីលោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងបងប្អូនប្រជាពលរដ្ឋនិងទទួលបានការពង្រីកផ្លូវលេខ ៣១៤ ពីកែងផ្កូវទំនប់តាណេង ឆ្ពោះ ទៅដល់កែងគោដេកពីរភ្ជាប់ពីផ្លូវជាតិលេខ១ ដោយម្ខាងៗមានចំនួន០៤ម៉ែត្រ។
លោកបន្តថាការពង្រីកផ្លូវលេខ ៣១៤ នេះគឺដើម្បីសម្រួលលំហូរចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋអោយកាន់តែងាយស្រួលឆ្លងកាត់ និង លើកកម្ពស់ មុខមាត់ សោភណ្ឌភាពទីក្រុងស្វាយរៀងយើង ដូច្នេះក្នុងនាមអាជ្ញាធរក្រុង សូមអំពាវនាវដល់បងប្អូនដែលរស់នៅអមសងខាងផ្លូវហើយបានសាងសង់សំណង់ផ្សេងលើដីចំណីផ្លូវសូមមេត្តារួសរាន់រុះរើចេញ ទៅតាមការកំណត់ក្រុមការងារបច្ចេកទេស ក៏ដូចជាការ កំណត់ ជូនដំណឹងរបស់រដ្ឋបាល ក្រុង-សង្កាត់ អោយបានទាន់ពេលវេលា ដើម្បីអោយគម្រោងសាងសង់នេះអនុវត្តទៅមុខបានដោយរលូនដូចពាក្យធ្វើអោយបាន ធ្វើអោយលឿន និង តម្លាភាព។
លោកក៏បាន អគុណសន្តិភាព បើមិនមានសន្តិភាពក៏មិនមានថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាធ្វើអោយប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យផងដែរ។
លោកអភិបាលរងក្រុងស្វាយរៀងក៏បានជម្រុញដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមកុំភ្លេចវិធាន ៣ការពារ ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនជានិច្ចទើបយើងអាច
ជៀសផុតពីការឆ្លងរីករាលដាលនៃជម្ងឺ Covid១៩ដ៏កាចសាហាវ មួយនេះផងដែរ។
ដោយ៖ សូថាន