ខេត្តតាកែវ៖ សូមជម្រាបជូនថា, ក្រោយបញ្ចប់ការយកសំណាកព្រះសង្ឃ នៅវត្តក្បាលសំរោង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ចំនួន៣១អង្គ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ ជាលទ្ធផល បានបង្ហាញថា ព្រះសង្ឃចំនួន១០អង្គ មានវិជ្ជមានជំងឺកូវីដ-១៩ ។
លោក កេត ម៉ៅ អភិបាលស្រុកសំរោង ថ្លែងថា ព្រះសង្ឃ១០អង្គ ដែលមានវិជ្ជមានជំងឺកូវីដ១៩ ត្រូវបាននិមន្តយកមកសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវត្តធម្មនិមិត្ត ព្រៃប្រិ៍យ ឃុំលំចង់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៨២៥នាក់ទៀត ជាសះស្បើយ ៨៩៧នាក់ និងស្លាប់ ៣៤នាក់៖
– ករណីឆ្លងសហគមន៍ ៤៩០នាក់
– អ្នកដំណើរពីបរទេស ៣៣៥នាក់
គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 71,244 នាក់
– អ្នកជាសះស្បើយ= 63,474 នាក់
– អ្នកស្លាប់= 1,222 នាក់៕
...
ដោយ, សិលា