ក្មេងប្រុសម្នាក់ដើរដកផ្សិតជាមួយបងប្អូន តាមមាត់ប្រឡាយទឹក ចៃដន្យ រអិលជើងធ្លាក់ចូលក្នុងប្រឡាយលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង: ក្មេងប្រុសម្នាក់ខណ:ដើរដកផ្សិតជាមួយបងប្អូន តាមមាត់ប្រឡាយទឹក ចៃដន្យ រអិលជើងធ្លាក់ចូលក្នុងប្រឡាយលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសាច់ញាតិបញ្ជូនទៅសង្គ្រោះ នៅមន្ទីរខេត្តស្វាយរៀង ពេលទៅដល់ត្រូវក្រុមគ្រូពេទ្យបញ្ជាក់ថាស្លាប់បាត់ហើយ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨នឹង២០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចណុចប្រឡាយទឹកខាងកើតសាលាបឋមសិក្សាមុនីសិលា ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាក្មេងប្រុសខាងលើ មានឈ្មោះ សែម សុខ អាយុ០៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។

សមត្ថកិច្ចបាន បញ្ជាក់ទៀតថា ក្រោយពី ទទួលបានព័ត៌មាននេះភា្លម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយតឿ និងកម្លាំងកងរាជអាវុធហត្ថ ក្រុង លោកអនុភូមិ តាហានក្រោម ចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យឃើញថា លើសាកសពពុំមានស្លាកស្នាមអ្វីនោះទេ គឺសាកសពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

បន្ទាប់មកក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ ជាលទ្ធផលអវិជ្ជមាន ទើបប្រគល់សាកសពឲ្យសាច់ញាតិយកត្រឡប់មកផ្ទះយកធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបន្ថែមថា មូលហេតុ ដោយសារតែម្តាយឪពុកជាប់រវល់ទៅធ្វើការងារ ចំណែកកូនប្រុសឈ្មោះ សែន សុខ និងបងប្អូន២នាក់ទៀត នាំគ្នាដើរទៅដកផ្សិត តាមមាត់ប្រឡាយទឹក ពេលកំពុងដកស្រាប់តែក្មេងប្រុសរងគ្រោះ រអិលជើងធ្លាក់ចូលក្នុងប្រឡាយលង់ទឹកស្លាប់តែម្តង៕

...

ដោយ៖ សូថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print