រថយន្ដព្រូសបោះពួយយ៉ាងលឿនរេចង្កូតទៅបោកនឹងដើមដូងប្រេងសំណាងល្អមិនមានអ្នកគ្រោះថ្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ : ពិតជាសំណាងណាស់ខណៈដែលរថយន្តព្រូសមួយគ្រឿងបានបោះពួយក្នុងល្បឿនលឿនហើយបានរេចង្កូតធ្លាក់ផ្លូវទៅបោកនឹងដើមដូងប្រេងមួយដើមចំពាក់កណ្ដាលឡានតែមិនបណ្ដាលឲ្យអ្នកបើកបរឬនរណាផ្សេងទៀតរងរបួសឡើយនៅក្នុងហេតុការណ៍នេះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤ និង២០នាទីថ្ងៃទី២៣.កក្កដា ឆ្នាំ២០២១ ស្ថិតនៅចន្លោះគីឡូម៉ែត្រ១៦៥.១៦៦ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្កគ្រោះថ្នាក់ខាងលើរថយន្តម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាក់កលេខភ្នំពេញ 2BE.2342 ក្នុងទិសដៅ ភ្នំពេញទៅ កំពុងសោម អ្នកបើកបរ ឈ្មោះ ហ៊ុន សារ៉ាត់ ភេទប្រុស អាយុ34ឆ្នាំ រស់នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។ មកដល់ចំណុចកេីតហេតុខាងលេី រថយន្តបានរេចង្កូតទៅខាងឆ្វងដៃធ្លាក់ប្រឡាយទៅប៉ះដើមដូងប្រេង មិនបណ្តាលឲរងរបួសដល់អ្នកបេីកបររថយន្តឡេីយ

បច្ចុប្បន្នម្ចាស់រថយន្តបានស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print