អនាគតរបស់ប្រធានាធិបតី អាល់ អាសាដ គឺជាប្រធានបទសំខាន់ និងជា ចំណុចដែលមានវិវាទធំបំផុតនៅក្នុងកិច្ច ពិភាក្សានៅទីក្រុងហ្សឺណែវ ។
តំណាងរដ្ឋាភិបាលស៊ីរីកំពុងរងសម្ពាធ យ៉ាងខ្លាំងនៅពេលដែលភាគីនៅក្នុងកិច្ចពិភាក្សាបានលើកឡើងពីតួនាទីរបស់ លោក អាល់អាសាដ នៅក្នុងដំណាក់ កាលនៃការផ្លាស់ប្ដូរដោយប្រជាធិបតេយ្យ នៅក្នុងប្រទេសអសន្ដិសុខបំផុតនៅក្នុង តំបន់មជ្ឈិមបូព៌ា ។
ឧបការីអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរីលោក Staffan De Mistura បញ្ជាក់ថា ការផ្លាស់ប្ដូរនយោបាយនៅ ក្នុងប្រទេសស៊ីរីគឺជាកូនសោដ៏សំខាន់ នៅក្នុងការបញ្ចប់វិវាទ។ ហេតុដូច្នេះ លោក Mistura បានជំរុញឱ្យភាគីពាក់ ព័ន្ធ ពិសេសគឺអាមេរិកនិងរុស្ស៊ី ដើរ តួនាទីសំខាន់ក្នុងនាមជាអាជ្ញាកណ្ដាល ក្នុងកិច្ចពិភាក្សាស្វែងរកសន្ដិភាពប្រកប ដោយជោគជ័យ ។
តាមប្រសាសន៍លោក Mistura ក្រោយរយៈពេលជិត៧ថ្ងៃពិភាក្សាក្រុម ប្រឆាំងបានបង្ហាញពីសុច្ឆន្ទៈក្នុងដំណើរការ នៃការផ្លាស់ប្ដូរនយោបាយ។ ប៉ុន្ដែរដ្ឋា ភិបាលស៊ីរីបែរជាទទួលរងការរិះគន់យ៉ាង ខ្លាំងដោយមិនមានទិសដៅច្បាស់លាស់សម្រាប់គម្រោងផ្លាស់ប្ដូរនយោបាយ ហើយតំណាងរដ្ឋាភិបាលស៊ីរីបានព្យាយាម គេចវេះពីអនាគតរបស់ប្រធានាធិបតី អាល់អាសាដ ។
កិច្ចពិភាក្សាខាងលើបើទោះជាមិនទាន់ បរាជ័យ ប៉ុន្ដែបានជាប់គាំងទាំងស្រុង ទៅហើយដោយសារតែបុគ្គលលោក អាល់អាសាដ តែមួយគត់។ ទាំងនោះជា មូលហេតុនៃការបរាជ័យរាល់កិច្ចពិភាក្សា ទាំងបច្ចុប្បន្ន និងកាលពីពេលកន្លងទៅ ដោយរៀបចំឡើងដោយអង្គការសហ ប្រជាជាតិនៅឆ្នាំ២០១២ និង២០១៤ ។
មកទល់ពេលនេះក្រុមប្រឆាំងស៊ីរី ដែលមានការគាំទ្របានប្រកាន់ជំហរត្រូវ តែឱ្យលោក អាល់អាសាដ ចាកចេញ ពីតំណែងនៅក្នុងដំណាក់កាលនៃការផ្លាស់ ប្ដូរនយោបាយ។ ប៉ុន្ដែរដ្ឋាភិបាលស៊ីរី ដែលមានការគាំទ្រពីអ៊ីរ៉ង់និងរុស្ស៊ីនោះ បានគាំទ្រលោក អាល់អាសាដ ឱ្យកាន់ តំណែងដដែល ទាំងនោះហើយទើបកិច្ច ពិភាក្សាជាច្រើនលើកបញ្ចប់ទៅដោយ ទទេស្អាត ។
សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីបាន ឈានចូលដល់ឆ្នាំទី៦ទៅហើយៗបាន សម្លាប់ជីវិតមនុស្សជាង២៥០ពាន់នាក់និងបង្កឱ្យមានជនភៀសខ្លួនទ្រង់ទ្រាយ ធំបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ។
ពលរដ្ឋស៊ីរីបង្ហាញការខកចិត្ដយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលក៏ដូចជាប្រទេសលោក ខាងលិចដោយសារតែកិច្ចពិភាក្សាជា ច្រើនលើកមិនបានជោគជ័យ។ ទាំងនោះ ហើយបានធ្វើឱ្យជនភៀសខ្លួនរស់នៅជុំវិញ ពិភពលោកបានដាក់សំណួរសួរថា សង្គ្រាម នៅក្នុងប្រទេសស៊ីរីតើពេលណាទើបបញ្ចប់? ហេតុអ្វីបានជាថ្នាក់ដឹកនាំស៊ីរី និងក្រុម ប្រឆាំងមិនខ្វាយខ្វល់ពីស្ថានភាពរស់នៅរបស់ពលរដ្ឋទុកឱ្យពលរដ្ឋស្លាប់អស់ទើប បញ្ចប់សង្គ្រាមឬ?
ក្រុមអ្នកឯកទេសវិភាគបញ្ជាក់ថា សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីមិន អាចរកឃើញទីបញ្ចប់នោះឡើយប្រសិនបើលោក អាល់អាសាដ នៅតែបន្ដកាន់ អំណាចនោះ ហើយការវាយប្រហារទៅ លើក្រុមអ៊ិបស្លាមបង្កើតរដ្ឋក៏មិនអាច បញ្ចប់ដូចគ្នាដែរ។ បើលោក អាល់ អាសាដ ចាកចេញពីតំណែងនោះសង្គ្រាម នឹងត្រូវបញ្ចប់ ហើយក្រុម IS ក៏ត្រូវ រលាយបាត់ដូចគ្នា ។
តំបន់ដែលរដ្ឋាភិបាលស៊ីរីគ្រប់គ្រង ពលរដ្ឋរស់នៅបានយ៉ាងសុខសាន្ដកម្លាំង ទាហានលោក អាល់អាសាដ ដែលឆ្លង កាត់វគ្គបណ្ដុះបណ្ដាលយ៉ាងស្ទាត់ជំនាញនូវការការពារទីក្រុងជាមួយនឹងសព្វាវុធ ទំនើបៗដែលទិញពីប្រទេសរុស្ស៊ី។ ទាំង នោះហើយបានជាក្រុមបះបោរស៊ីរី បើ ទោះជាមានការគាំទ្រពីលោកខាងលិចក៏ពិបាកវាយលុករដ្ឋធានី ទាំងនោះហើយ បានធ្វើឱ្យលោក អាល់អាសាដ នៅតែ បន្ដដឹកនាំស៊ីរីដដែល។ មួយវិញទៀត កម្លាំងដែលការពាររដ្ឋធានីមានចិត្ដ ស្មោះត្រង់១០០ភាគរយទៅលើមេដឹក នាំរបស់ខ្លួន ទាំងនោះហើយបានជាសត្រូវ មិនអាចវាយលុកចូលបាន ។
នៅក្នុងតំបន់យុទ្ធសាស្ដ្រដែលក្រុម បះបោរអាចវាយលុកចូលរដ្ឋធានីបាន នោះគឺតំបន់ជាយក្រុង Jobar ហើយកម្លាំង ទាហាន អាល់អាសាដ ត្រូវការពារ Jobar ដោយសារតែទីនោះអាចការពារបេះដូងទីក្រុងដាម៉ាកាសបាន។ ផ្ទះរបស់ប្រធា នាធិបតី អាល់អាសាដ មានចម្ងាយ តែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពី Jobar ហើយប្រសិនបើធ្លាក់ចូលក្នុងដៃក្រុមបះបោរនោះទាហានលោក អាល់អាសាដ ពិបាកការពារទីក្រុងណាស់ ។
ក៏ប៉ុន្ដែពលរដ្ឋស៊ីរីដែលរស់នៅទីក្រុងដាម៉ាកាសមានការត្អូញត្អែរថា ទីក្រុង នេះកាន់តែរួមតូចពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែសង្គ្រាមអូសបន្លាយរយៈ ពេលជិត៦ឆ្នាំកន្លងមកហើយ តំបន់ ជាយក្រុងត្រូវដាក់បម្រាមដល់ពលរដ្ឋហាមធ្វើដំណើរចុះឡើង។ ការរួមតូច នោះធ្វើឱ្យទំនិញឡើងថ្លៃ សេដ្ឋកិច្ចធ្លាក់ ចុះ ជីវភាពពលរដ្ឋក្រីក្រ ។
កម្លាំងទាហានរបស់លោក អាល់ អាសាដ ទទួលរងបរាជ័យជាច្រើនលើក នៅក្នុងឆ្នាំនេះ។ ខេត្ដ Idlib ជាខេត្ដនៅ ជិតរដ្ឋធានីបានធ្លាក់ចូលក្នុងដៃក្រុមបះ បោរកាលពីខែមីនា។ ចំណែកក្រុមអ៊ិdស្លាម បង្កើតរដ្ឋក៏វាយប្រហារដណ្ដើមគ្រប់ គ្រងទីក្រុងបុរាណ Palmyra កាលពីខែ ឧសភា។ ប៉ុន្ដែទីក្រុងដាម៉ាកាសនៅតែ ឈររឹងមាំដោយសារតែមានការជួយ អន្ដរាគមន៍ពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និង ក្រុមហេសបូឡាហ៍នៅលីបង់ផងដែរ ។
រយៈពេលកន្លងមករុស្ស៊ីបានបង្កើន ជំនួយយោធាចាំបាច់ដល់រដ្ឋាភិបាលស៊ីរី។ ចំណែកក្រុមហេសបូឡាហ៍ក៏បានវាយ ប្រហារនៅតាមព្រំដែនលីបង់ទៅលើក្រុម បះបោរស៊ីរី។ដោយឡែកអ៊ីរ៉ង់វិញក៏បានផ្ដល់ជំនួយយោធានិងហិរញ្ញវត្ថុចាំបាច់ ដល់ស៊ីរីផងដែរ ៕ ម៉ែវ សាធី