លោក សោម សុវណ្ណ និងលោក លីម សុភា ដឹកនាំមន្ត្រីក្រោមឱវាទ ចុះជួបសំណេះសំណាល និង សួរសុខទុក្ខបងប្អូនកងទ័ពនៅតំបន់ប្រាសាទព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖  ដើម្បីផ្សារភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ ប្រតិភូសាលាខណ្ឌ៧មករា និង សាលាខណ្ឌទួលគោក ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយ វរសេនាតូចអន្តរាគមន៍លេខ៣៩៣ នៃកងពលតូចអន្តរាគមន៍លេខ៩ នៃកងពលធំលេខ៣  នៅម៉ោង៤រសៀលថ្ងៃទី១៨ ខែមីនា ២០១៦។

លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក លីម សុភា អភិបាល នៃគណះអភិបាលខណ្ឌ ៧មករា បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះជួបសំណេះសំណាល និង សួរសុខទុក្ខបងប្អូនកងទ័ព និង គ្រួសារកងទ័ព  ដែលបានចង សម្ព័ន្ធមេត្រីភាព នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិសែនរុងរឿង២ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សរុបថវិកាអស់ ១៥,៥០០,០០០រៀល និង៧០០ដុល្លារ (ដោយ ក្នុងមួយគ្រួសារថវិកា ២០,០០០រៀល  និង កងកម្លាំងចំនួន ២០,០០០រៀលក្នុងម្នាក់ សរុបថវិកាអស់ ៨,០០០,០០០រៀល , ចែកកុមាតូចៗ ១០០,០០០រៀល , សង្ក័សី-ស៊ីម៉ង់ ៤,៥០០,០០០រៀល , ជូនអង្គភាព ២,០០០,០០០រៀល) , រួមទាំងសម្ភារះមួយចំនួនមាន ប្រេង៥០០លីត្រ , មី២០០កេស, ទឹកត្រី៦៥យួរ, ទឹកស៊ីអ៊ីវ៥០យួរ, បារីសេក៧សុង ផងដែរ ៕ ស សម

20160322014257

20160322013325

20160322013356

...

20160322013401

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print