វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ជិត៤ពាន់នាក់ ក្នុងរយៈពេល១២ម៉ោង ក្នុងទីក្រុងហូជីមិញនិង១៨ខេត្តក្រុងផ្សេងទៀត

ចែករំលែក៖

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៣.៩៩១នាក់ ក្នុងនោះមានទីក្រុងហូជីមិញមានច្រើនជាងគេគឺមាន ២.០៧០ នាក់ គិតត្រឹមម៉ោង១៩យប់ដល់ម៉ោង៦ព្រឹក ។ ជាមួយគ្នានេះដែរ ក៏មានវ៉ាក់សាំង ជាង៤,៤៨លានដូសបានចាក់ជូនពលរដ្ឋ។

ចំណែក អ្នកឆ្លងកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនៅក្នុងប្រទេសវៀតណាមមានដល់ទៅ៧.៣០៧នាក់ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក។
ក្នុងពេលនេះដែរទីក្រុងហាណូយក៏បានចាប់ផ្តើមអនុម័តច្បាប់គម្លាតសង្គម ចាប់ពីម៉ោង៦ព្រឹកថ្ងៃទី ២៤ខែកក្កដា។ នៅមុនពេលពេលអនុវត្តច្បាប់គម្លាតសង្គម នៅតាមផ្សារនានាក្នុងរដ្ឋធានីពេញណែនដោយពលរដ្ឋទៅទិញស្បៀងអាហាររក្សាទុក។ ដោយពលរដ្ឋនាំគ្នាទៅទិញស្បៀងអាហារតាំងពីព្រឹកព្រលឹម កន្លែងលក់សាច់ជ្រួក សាច់គោ មាន់ ត្រី គឺអស់គ្មានសល់ ។ ពង ទា ពងមាន់ បន្លែក៏បានឡើងថ្លៃខ្ពស់ដែរ។
តម្លៃសាច់ជ្រូក គោ មាន់ ទា នៅដដែល ប៉ុន្តែតម្លៃបន្លែផ្លែឈឺ ស៊ុត មាន់ទា ឡើងថ្លៃខ្ពស់ ស៊ុត១០គ្រាប់មានតម្លៃចាប់ពី ៦០-១០០ពាន់ដុង(ជាង២-៤ដុល្លារអាមេរិក)។ នៅក្នុងផ្សារទំនើប Big C Garden ក្នុងទីក្រុងហាណូយ តម្លៃស៊ុត១០គ្រាប់ មានតម្លៃ ៤០.៥០០ដុង (ប្រមាណ២ដុល្លារ)។ ប៉ុន្តែផ្សារទំនើបខាងលើនេះបានប្រកាសថា ដោយសារចំនួនផ្គត់ផ្គង់មានកំណត់ មនុស្សម្នាក់អាចទិញស៊ុតបានតែ៣គ្រាប់ប៉ុណ្ណោះ ៕ដោយ៖ធីរីណា

...

រូបថត៖Hoàng Hiệp.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print