ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈកំពុងបើកម៉ូតូស្រាប់តែរថយន្តដឹកថ្មដាច់កង់ត្រូវចំ កាលពីវេលាម៉ោង១៨ និង២៥នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខជាតិ២ ចន្លោះគីឡូមែត្រលេខ២៦-២៧ ស្ថិតនៅភូមិពន់ចាន ឃុំព្រែកស្លែង។
ជនរងគ្រោះមានឈ្មោះស្រុន សុង អាយុ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានរងរបួសធ្ងន់។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខាងលើ មានរថយន្តដឹកថ្ម ០១គ្រឿង ពាក់ស្លាកលេខ 3B-2797 ខណៈពេលកំពុងបើកស្រាប់តែដាច់កង់រថយន្ត និងបណ្តាលឲ្យកង់រថយន្តនោះបន្តបុកម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខកណ្តាល1L-3252 បណ្តាលឲ្យរបួសធ្ងន់តែម្តង។ បន្ទាប់មកជនបង្កហេតុបានរត់គេខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចបញ្ជូនមធ្យោបាយទាំង២ មកកាន់អធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃដើម្បីសង្ត្រោះជីវិត៕
ដោយ៖ សុវណ្ណារ៉ា