រដ្ឋបាលខេត្តត្បូងឃ្មុំ, រកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១៣នាក់ ជាសះស្បើយចំនួន ៤២នាក់ ក្នុងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តត្បូងឃ្មុំ , រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកមេមត់ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បូងឃ្មុំ ជ្រាបថា ករណីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង” ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” នេះ យោងលទ្ធផល តស្ករហ័សកូវីដ-១៩(Rapid Test) បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១៣នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖
រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយ ផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះ ពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៣នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគ សញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិត កន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទ លេខ ០១២ ៩៨៣ ៦៣៩ /០៩៧ ៦៤៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២ និង០៩៧ ៩៧៩ ៩៨៩៨។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួម អនុវត្តឱ្យបានម៉ឺងមាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំនានារបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្តវិធានការ “៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នេះ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងជៀសផុតពីជំងឺដ៏កាច សាហាវនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print