ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង
អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលទៅ
ធនាគារអេស៊ីលីដា សាខាខេត្តស្វាយរៀង ហាងអ្នកលក់បាយ សែនលាងផ្ទះលក់ថ្នាំឯកជននិងតូបលក់គ្រឿងក្រអូប ក្នុងផ្សារវាលយន្តប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ព្រោះមានអ្នកវិជ្ជមាននៅទៅនោះ។
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថា
ដោយមានបុរសឈ្មោះ អ៉ិន តូមិច អាយុ ៣៨ឆ្នាំ ជាអនុប្រធានបេឡា ធនាគារអេស៊ីលីដា រស់នៅភូមិក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប
បម្រើការងារនៅធនាគារអេស៊ីលីដា សាខាខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
ទី២ដោយមាន
ស្រ្តីឈ្មោះ តៅ សារុំ អាយុ ៦៣ឆ្នាំ មុខរបរនិវត្តន៍ជន រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
និងស្រ្តីឈ្មោះ សឹង សុផារ៉ា អាយុ ៣៦ឆ្នាំ មុខរបរអ្នកលក់ដូរ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនៅទីតាំងផ្ទះលក់បាយ សែន លាង (ជីង ជីង ម៉ី ម៉ី) គិតចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
ទី៣ដោយមានបុរសឈ្មោះ ថោង រ៉ាម៉ូ អាយុ ៣១ឆ្នាំ មុខរបរជាងហ្វូតូកូពី រស់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀងទៅតាំងផ្ទះលក់ថ្នាំឯកជន គិតចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។
ទី៤ដោយមាន
បុរសឈ្មោះ ឌិន ឌីម៉ុង អាយុ ៧០ឆ្នាំ ជាពេទ្យឯកជន រស់នៅភូមិព្រៃសង្ឃ័រ ឃុំសំបួរ ស្រុកស្វាយទាបទីតាំងផ្ទះលក់ថ្នាំឯកជន គិតចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។
និងទី៥ដោយមានស្រ្តីឈ្មោះ កែវ ស៊ីណាន អាយុ ៣៧ឆ្នាំ ជាអ្នកលក់គ្រឿងក្រអូប រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
ទីតាំងតូបលក់គ្រឿងក្រអូប ក្នុងផ្សារវាលយន្ត គិតចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន