រដ្ឋបាល​ខេត្ត​សៀមរាប​៖​ សេចក្តីជូនដំណឹងស្តីពីការបន្តចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេីយោង​តាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តសៀមរាប​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានជូនដំណឹងស្តីពីការបន្តចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប​ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល​ពុំទាន់​បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ សូមបងប្អូនរួសរាន់ទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ចាប់ពីថ្ងៃ​ជូនដំណឹងរហូតដល់ថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង​១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៣:០០ ដល់ម៉ោង ១៦:០០នាទី និងត្រូវទំនាក់ទំនង យកប័ណ្ណចាក់វ៉ាក់សាំងពីអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅ៕ដោយ​៖សហការី​

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម​ ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print