ឃាត់ខ្លួនឃាតករបាន៤នាក់ តាមដីកាពីបទសម្លាប់បុរសម្នាក់ ចោទថាពួកគេជាក្រុមចោរប្លន់

ចែករំលែក៖

ខេត្តកំពង់ធំ៖  ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានឲ្យដឹងនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលរបស់លោក បានបើកប្រតិបត្តិការ ស្រាវជ្រាវរហូតតាមបង្ក្រាប ក្រុមឃាតក៤នាក់ ពាក់ព័ន្ធនឹងការសម្លាប់ជនរងគ្រោះម្នាក់ កាលពីឆ្នាំ២០១៣ ដោយសារតែជនរងគ្រោះពាក់ព័ន្ធ ជាមួយក្រុមចោរប្លន់ លួច គោក្របីរបស់អ្នកស្រុក។

លោក កែ ខាន់ណារ៉ា ស្នងការរងនគរបាលខេត្ត ទទួលផែនព្រហ្មទណ្ឌថា ក្រុមជនដៃដល់ទាំងនេះ បានសម្លាប់ដ៏ឃោរឃៅទៅលើឈ្មោះ ម៉ែន សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ វេលាម៉ោង៦និង១៧នាទី ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ត្រង់ចំណុចអាងទឹកខាងកើត ភូមិពង្រលីញ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកបានបន្តទៀតថា រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ ក្រោមបញ្ជាពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោកស្នងការ លោកបានដឹកនាំកម្លាំងនគរបាលស្រុក សហការការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្រវ៉ា ស្រុកបារាយណ៍ ចុះទៅចាប់ខ្លួនបានជនសង្ស័យទាំង៤នាក់ បានជាបន្តបន្ទាប់។

ជនសង្ស័យទី១ ឈ្មោះ កេង ឡែន អាយុ៣៨ឆ្នាំ ទី២ឈ្មោះ អៀង អឿង អាយុ២៨ឆ្នាំ ពួកគេរស់នៅ ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី៣ ឈ្មោះ សឿង វី អាយុ៣២ឆ្នាំ រស់នៅភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ និងទី៤ ឈ្មោះ ឡុក ថេត អាយុ៣៦ឆ្នាំ រស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា អ្នកទាំងបួននាក់នេះ មានមុខរបររកស៊ីទិញ លក់គោក្របី និងស៊ីឈ្នួលដឹកគោ ក្របីតាមរ៉ឺម៉ក់។

លោក កែ ខាន់ណារ៉ា បានបញ្ជាក់ថាមូលហេតុដែលនាំពួកគេសម្លាប់ ឈ្មោះ ម៉ែន សំណាង គឺដោយជនរងគ្រោះបានដឹងរឿង អាថ៌កំបាំងពីមុខសញ្ញា លួច ប្លន់គោរបស់ប្រជាពលរដ្ឋ  បន្ទាប់ពីទទួលបានដំណឹងនៃ ការចាប់ខ្លួនជនទាំង៤នាក់នេះ ប្រជាពលរដ្ឋមានការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំង ពីព្រោះលែងព្រួយបារម្ភទៀតហើយ លើការបាត់បង់គោក្របីរបស់ពួកគាត់៕

524769_1702253710059592_5075382547750914918_n

11998638_1702251613393135_1576341688_n

12884338_1702251590059804_2083181717_n

12895271_1702251616726468_356959253_n

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print