សង្ស័យស្រវឹងបុរសម្នាក់បេីករថយន្តលឿនបុកពីក្រោយរថយន្តតាកូម៉ារងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកគូទរថយន្តតាកូម៉ាពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់​ ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២១​ នៅតាមបណ្តោយផ្លូវព្រះនរោត្តម​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកតាកូម៉ា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2X 7593 បេីកបរដោយបុរសម្នាក់និងប្រពន្ធកូនរួមដំណេីរជាមួយ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម​ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តម៉ាកmini cooper​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2X 5010 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកគូទពីក្រោយពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុភាគគីខាងម្ចាស់រថយន្តបង្កព្រមទទួលកំហុសនិងព្រមចេញថ្លៃជួសជុលចំនួន១០០ដុល្លារដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

...

ដោយ៖  សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print