បុរសម្នាក់បើករថយន្តឡើងចិញ្ចើមផ្លូវបុកម៉ូតូចតឈ្ងៀមខ្ទាតជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តម៉ាកCRVរេចង្កូតឡើងលើចិញ្ចើមផ្លូវទៅបុកម៉ូតូកំពុងចតស្ងៀមខ្ទាតជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០ និង ២០នាទីយប់ថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០២១ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២​ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖​ មុនកើតហេតុគេឃើញម៉ូតូហុងដាឃ្លីក​ ពណ៌ក្រហម​ មួយគ្រឿងពាក់ស្លាកលេខនគរបាល1-8680​ ដែល​ម្ចាស់ចតស្ងៀមលើចិញ្ចើមផ្លូវ ខណ:នោះក៏មានបុរសម្នាក់សង្ស័យស្រវឹងបានបើករថយន្តម៉ាកCRV​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2J-8182ធ្វើដំណើរតាមបណ្តោយមហាវិថីសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវទៅបុកម៉ូតូកំពុងចតស្ងៀមពេញទំហឹងបណ្តាលឱ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុ​ ដោយភាគីខាងរថយន្តបង្កព្រមទទួលកំហុសនិងព្រមចេញថ្លៃជួសជុលទៅលេីភាគីខាងម៉ូតូដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print