ប្រធានក្រុមសន្តិសុខការពារអតីតប្រធានាធិបតីហៃទីត្រូវចាប់ខ្លួនសង្ស័យជាប់ពាក់ព័ន្ធការធ្វើឃាតលោក Moise

ចែករំលែក៖

កម្លាំងប៉ូលិសហៃទីបានចាប់ខ្លួនប្រធានក្រុមសន្តិសុខការពារអតីតប្រធានាធិបតីហៃទីលោក Jovenel Moise ដោយសង្ស័យជាប់ពាក់ព័ន្ធ នឹងការធ្វើឃាតប្រធានាធិបតី Jovenel Moise ។ សារព័ត៌មាន AFP បានដកស្រង់ការប្រកាសរបស់ប៉ូលិសហៃទី នាថ្ងៃទី២៦ ខែកក្កដាថា បានចាប់ខ្លួន ប្រធានក្រុមសន្តិសុខការពារអតីតប្រធានាធិបតី Jovenel Moise ក្រោយការស្រាវជ្រាវពីករណីធ្វើឃាតអតីតប្រធានាធិបតី។ ប្រធានក្រុមសន្តិសុខការពារប្រធានាធិបតី លោក Jean Laguel Civil រងការសង្ស័យជាប់ពាក់ព័ន្ធនឹងគម្រោងធ្វើឃាតអតីតប្រធានាធិបតីនៅក្នុងផ្ទះ ក្រោយពេលក្រុមប្រដាប់អាវុធ(ឃាតក)ងាយស្រួលក្នុងការឆ្លងផុតពីក្រុមសន្តិសុខការពារប្រធានាធិបតី ដោយមិនមានការផ្ទុះអាវុធមួយគ្រាប់ណាឡើយ។ លោក Civil ពេលនេះកំពុងតែឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងជិតរដ្ឋធានី Port Au Prince ។ អ្នកនាំពាក្យកម្លាំងប៉ូលិស លោក Marie Michelle Verrier បាននិយាយទៅកាន់សារព័ត៌មាន AFP ថា «ខ្ញុំអាចបញ្ជាក់បានថា លោកJean Laguel Civil ត្រូវប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា ក្រោយការស្រាវជ្រាវពីករណីធ្វើឃាតអតីតប្រធានាធិបតី Jovenel Moise »។ ជាមួយគ្នានេះដែរ ស្នងការបូលិស ទីក្រុង Port-au-Prince លោកBed-ford Claude បានស្នើដល់នាយកដ្ឋានអន្តោប្រវេសន៍ ហាមប្រាមប៉ូលិស៤នាក់ដែលទទួលខុសត្រូវក្នុងការការពារសន្តិសុខដល់អតីតប្រធានាធិបតី Moiseមិនឱ្យចេញទៅក្រៅប្រទេសឡើយ ។ ជាមួយគ្នានេះដែរ កម្លាំងបូលិសហៃទីបានតាមចាប់ខ្លួនលោក Wendell Coq Thelot អតីតចៅក្រមដែលលោក Moise បានដកហូតតំណែង។ នៅពេលនេះព័ត៌មានស្តីពីការធ្វើឃាតអតីតប្រធានាធិបតីនៅមិនទាន់ដឹងច្បាស់នៅឡើយ ហើយនាយករដ្ឋមន្ត្រី Ariel Henry សន្យាថានឹងបញ្ជូនក្រុមជនដៃដល់មកទទួលទោសនៅមុខច្បាប់ ៕ដោយោះធីរីណា

រូបថត៖HAITIAN TIMES

រូបថត៖AFP

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print