កូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានតភ្ជាប់ខ្សែទូរស័ព្ទទំនាក់ទំនងដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគឺ នាថ្ងៃទី២៧ខែកក្កដា ។ ទាំងនោះគឺជាក្តីសង្ឃឹមក្នុងការកែប្រែទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងក្រោយការជាប់គាំងជាច្រើនខែកន្លងមក។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា ខ្សែទូរស័ព្ទទំនាក់ទំនងប្រទេសទាំងពីរបានដំណើរការឡើងវិញហើយនៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៧ខែកក្កដា ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ប្រព័ន្ធទូរស័ព្ទទំនាក់ទំនងប្រទេសទាំងពីរដំណើរការឡើងវិញគឺជារឿងប្រសើរបំផុត ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែល្អប្រសើរ ។ សារព័ត៌មាន Bloombergបានដកស្រង់ការប្រកាសរបស់លេខាព័ត៌មាននៃវិមានប្រធានាធិបតី លោក Park Soo-hyun ដែលបានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុននិងប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអុីន បានផ្ញើលិខិតទៅវិញទៅមកតាំងពីខែមេសា ដើម្បីកែប្រែទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង។ សារព័ត៌មានជាតិកូរ៉េខាងជើងបានផ្សាយថា «ពេលនេះពលរដ្ឋកូរ៉េខាងជើងចង់មើលឃើញទំនាក់ទំនងរវាងកូរ៉េទាំងពីរបានល្អប្រសើរនិឹងគ្នាកាន់តែឆាប់កាន់តែល្អ ។ មន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាបើកដំណើរការឡើងវិញបណ្តាញទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍តាមព្រំដែនប្រទេសទាំងពីរផងដែរ៕ដោយ៖ធីរីណា
រូបថត៖YONHAP