ភ្នំពេញ៖ យុវជនជាសន្តិសុខសាលាអន្តរជាតិប៊ែលធីមួយរូបបានស្លាប់ពេលកំពុងបំពេញភារកិច្ចក្នុងការងារនៅក្នុងទីតាំងសាលាអន្តរជាតិប៊េលធីសាខា១១ទួលសង្កែ កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។
ទីតាំងសាលាប៊ែលធីអន្តរជាតិដែលមានសន្តិសុខម្នាក់បានស្លាប់ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
សពជនរងគ្រោះត្រូវបានគេភ្ញាក់ផ្អើកនិងប្រទះឃើញនៅព្រឹកថ្ងៃទី២៣ ខែមីនា និងមានថ្នាក់ដឹកនាំសាលា អាជ្ញាធរ សមត្ថកិច្ច ពិសេសមន្ត្រីជំនាញខាងកោសល្យវិច្ច័យបានចុះមកពិនិត្យកន្លែងកើតហេតុ និងដឹកថាសន្តិសុខរូបនេះបានស្លាប់ដោយសារជំងឺគាំងបេះដូង មានឈ្មោះ អ៊ិន តោក អាយុជាង២០ឆ្នាំ។
មតិមួយចំនួនមុនដំបូងគិតថា ជនរងគ្រោះបានស្លាប់អាចបណ្តាលមកពីករណីធ្វើការអស់កម្លាំងឬលើសម៉ោង ប៉ះពាល់សុខភាព៕
ដោយ៖ សុខ ខេមរា
ព័ត៌មានកន្លងទៅ៖
ភ្ញាក់ផ្អើល និងព្រួយបារម្ភនឹងការបាត់ខ្លួនក្មេងស្រីសិស្សសាលា BELTEI វ័យ១៣ឆ្នាំម្នាក់នៅថ្ងៃនេះ