ភ្នំពេញ, នាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ម្សិលមុិញ មានគ្រួសារមួយដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ស្រាប់តែស្ត្រីជាប្រពន្ធមានអារម្មណ៍រវើរវាយដោយមានកូនកាំបិតកាន់ជាប់នឹងដៃ បានដើរចុះឡើងនៅក្នុងមណ្ឌល បង្កការភ័យខ្លាចដល់អ្នកជំងឺផ្សេងទៀត រហូតភ្ញាក់ផ្អើលដល់ ក្រុមគ្រូពេទ្យចូលទៅព្យាយាមបញ្ចុះបញ្ចូលដើម្បីយកកាំបិតនោះចេញ តែអ្នកជំងឺនោះ នៅតែមិនព្រមសហការសោះឡើយ។
ដោយមានការស្នើរសុំពីក្រុមគ្រូពេទ្យ កម្លាំងគអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារនៅខាងក្រៅទីតាំងនោះផ្ទាល់ បានរូតរះទាញសម្លៀកបំពាក់ការពារមេរោគ សូកពាក់លើខ្លួនយ៉ាងប្រញ៉ាប់ រួមនិងសម្ភារៈអន្តរាគមន៍ ចូលទៅសហការជាមួយក្រុមគ្រូពេទ្យ ធ្វើការបង្ខំ និងនាំខ្លួនប្តីប្រពន្ធទាំងពីរនាក់យកទៅមណ្ឌលផ្សេងមួយទៀត ដើម្បីព្យាបាលបន្ត៕
...
ដោយ, សិលា