លោក​ នេត្រ​ ភក្ត្រា​៖​ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ ត្រៀមសម្រាប់ការបើកសវនាការតាមគន្លងថ្មី

ចែករំលែក៖

ភ្នំពេញ​៖​ អង្គជំនុំជម្រះតុលាការកំពូល​ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ ត្រៀមសម្រាប់ការបើកសវនាការតាមគន្លងថ្មី។ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ នៅ​ថ្ងៃ​អង្គារ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២១។

លោក​ នេត្រ​ ភក្ត្រា​ បានបញ្ជាក់បន្ថែមថា​ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ អង្គជំនុំជម្រះតុលាការកំពូលនឹងបើកសវនាការលើបណ្តឹងសាទុក្ខរបស់ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម ប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដែលរកឃើញលោកមានពិរុទ្ធភាពនិងសម្រេចផ្តាន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

គួរបញ្ជាក់ថា​ ក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំង​ នឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាម​ ប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕ដោយ​៖សហការី​

...

ប្រភពពី​៖ហ្វេសប៊ុក​របស់​លោក​ នេត្រ​ ភក្ត្រា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print