ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល រួមជាមួយលោក ខុន សេរីរដ្ឋា អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល អមដំណើរដោយលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្រ្តីពាក់ព័ន្ធ នាព្រឹកថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បាអញ្ជើញជួបសំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ ម៉ាស អាល់កុល និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឧបត្ថម្ភកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន ១១៧នាក់។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានសំណេះសំណាលសួរសុខទុក្ខកងកម្លាំងទាំងអស់ដែលមានវត្តមាន និងបានផ្តាំផ្ញើឲ្យកងកម្លាំងត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរបំផុត ហើយកងកម្លាំងត្រូវចេះការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ ជូនពរឲ្យមានសុខភាពល្អគ្រប់ៗគ្នា ព្រមទាំងអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន។
ក្នុងអំណោយនោះរួមមាន៖
-ថវិកា ក្នុងម្នាក់ៗ ៥០,០០០៛ សរុប ៥,៨៥០,០០០៛
-អង្ករ សរុប ៣,១៧៥ គ.ក្រ (អធិការរង ១០នាក់ ម្នាក់ៗ ៥០គ.ក្រ , មន្រ្តី១០៧នាក់ ក្នុងម្នាក់ៗ ២៥គ.ក្រ)
-ទឹកសុទ្ធ ២០កេស
-ទឹកក្រូច ២០កេស
-មី ០៥កេសធំ
-ត្រីខ ០៣កេសធំ
-អាល់កុល ០៣កាន
-ម៉ាស ០២កេសធំ ។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកអង្គស្នួល បានឧបត្ថម្ភ អង្ករ និងថវិកា មួយចំនួនបន្ថែមទៀតជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ផងដែរ៕
ដោយ៖សហការី