ប្តីទៅធ្វើការមិនដែលឃើញមកផ្ទះសង្ស័យតាមដានស្រាប់តែឃើញកំពុងសំងំនៅជាមួយស្រីថ្មី

ចែករំលែក៖

រាជធានី​ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរដោយសារតែជីវភាពខ្វះខាតបង្ខំចិត្តធ្វេីការចាកចេញពីស្រុកកំណេីតមកធ្វេីការនៅឯភ្នំពេញដោយប្តីធ្វេីការសំណង់ចំណែកប្រពន្ធធ្វេីការរោងចក្រ​ តែដោយសារបាត់ប្តីមិនដែលមកជួបប្រពន្ធអស់រយះពេល៤ខែមកហេីយប្រពន្ធក៏ដាក់ការសង្ស័យរហូតតាមដានស្រាប់តែឃេីញប្តីរបស់ខ្លួនសំងំរួមរស់ជាមួយស្រីថ្មីនៅក្នុងបន្ទប់ជួលមួយកន្លែងនៅក្នុងស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទេីបប្តឹងសមត្ថកិច្ចឱ្យធ្វេីការឃាត់ខ្លួនសួរនាំកាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១។ ស្រី្ត​ជា​ប្រពន្ធ​មានឈ្មោះ ព្រឿ​ន ភាស់ អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ចំណែក​បុរស​ជា​ប្ដី​មានឈ្មោះ អ៊ុយ សុខ អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ជាមួយ​ស្រី​ថ្មី នៅផ្ទះ​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រីឯ​ស្ត្រី​ដែល​ជា​ស្រី​ថ្មី​វិញ​មានឈ្មោះ តេ​ង ម៉ា​លី​ន អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ បាន​បញ្ជាក់​ប្រាប់​ថា រូប​គាត់​និង​ប្តី​បានកូន​ម្នាក់​ជា​ចំណងដៃ បច្ចុប្បន្ន​កូន​បាន​ទុក​ឲ្យ​ម្តាយ​ជា​អ្នក​មើលថែ​នៅ​ស្រុក​កំណើត ដោយសារ​តែ​ជីវភាព​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​មក​ធ្វើការ​នៅ​ភ្នំពេញ ដោយ​បុរស​ជា​ប្តី​ធ្វើការ​សំណង់ រីឯ​រូប​គាត់​ជា​ប្រពន្ធ​ធ្វើការ​រោងចក្រ ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា កន្លង​មក ជាង​បួន​ខែ​មក​ហើយ មិន​ដែល​ឃើញ​ប្ដី​មក​ផ្ទះ​សោះ រូប​គាត់​ក៏​មានការ​សង្ស័យ បន្ទាប់​ពី​ចេញពី​ធ្វើការ​រោងចក្រ​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ រូប​ក៏​បាន​ទៅ​តាមដាន​ប្តី ស្រាប់តែ​ប្រទះ​ឃើញ​ប្ដី​កំពុង​តែ​សំងំ​រួមរស់​ជា​ស្រី​ថ្មី​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ​តែ​ម្តង ។ស្ត្រី​ជា​ប្រពន្ធ​បន្ត​ទៀត​ថា ដោយ​ឃើញ​បែប​នេះ រូប​គាត់​ជា​ប្រពន្ធ​ក៏​បាន​បិទទ្វារ រួច​ចាក់សោ​ពី​ខាងក្រៅ​បន្ទប់ បន្ទាប់​មក​ក៏​បាន​ទាក់ទង​ទៅ​ប្ដឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍ ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ប្ដី និង​ស្រី​ថ្មី យក​មក​សួរនាំ​ទាំងអស់​គ្នា​នៅ​ប៉ុស្តិ៍​នគរបាល​បាល​​តែ​ម្តង​ទៅ ។

បន្ទាប់​ពី​សមត្ថកិច្ច​បាន​សួរនាំ​ភាគី​ខាង​ស្រី្ត​ជា​ប្រពន្ធដើម គាត់​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា គាត់​សុខចិត្ត​លែងលះ​គ្នា​មិន​ទទួលយក​ប្ដី​នោះ​វិញ​ទេ ហើយ​ក៏​មិន​ប្ដឹងប្ដល់​ទាមទារ​អ្វី​ដែរ គាត់​សុខចិត្ត​រស់នៅ​ពីរ​នាក់​ម្តាយ​និង​កូន ដោយ​មានឈ្មោះ​ជា​ស្រី្ដ​មេម៉ាយ​ប្រសើរ​ជាង​មាន​ប្ដី​មិន​ដែល​ផ្ដល់​ក្តី​សុខ​អោយ​គាត់​ផង និង​សុខចិត្ត​ព្រម​ប្រគល់​ប្ដី​ទៅ​អោយ​ខាង​ស្រី​ថ្មី​យក​ផ្ដាច់មុខ​ម្ដង​ចុះ ពីព្រោះ​ប្ដី​របស់​គាត់​ធ្វើការ​មិន​ដែល​ផ្តល់​លុយកាក់​អោយមក​គាត់​សម្រាប់​ចិញ្ចឹម​កូន​នោះ​ទេ គឺ​ផ្តល់​អោយ​តែ​ស្រី​ថ្មី​ក្រោយ​នេះ​តែ​ប៉ុណ្ណោះ​។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធដើម បាន​បញ្ជាក់​ប្រាប់​ទៀត​ថា កន្លង​មក ប្តី​របស់​គាត់​ធ្លាប់​បាន​ទាក់ទង​គ្នា​ម្តង​រួច​មក​ហើយ តែ​គាត់​បាន​ទាន់ និង​ដឹង​រឿង​ក៏​ឈប់​ទាក់ទង​គ្នា​អស់​មួយ​រយៈពេល​យ៉ាង​យូរ បន្ទាប់​មក​ស្រាប់តែ​ពួក​គេ​បាន​ចាប់ផ្ដើម​លួច​ទាក់ទង​គ្នា​បន្ត​ឡើង​វិញទៀត ដោយ​ប្ដី​របស់​គាត់​ចេះ​តែ​ប្លែក​ៗ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​អស់​រយៈពេល​ជាង​បួន​ខែ​ទៅ​ហើយ ទើប​តាមដាន​ទៅ ក៏​ប្រទះ​ឃើញ​នៅ​ជាមួយ​គ្នា​តែ​ម្ដង​។ ក្រោយ​ពេល​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច ខាង​ប្រពន្ធ​បដិសេធ​លែង​ទទួលស្គាល់​បុរស​ជា​ប្តី សុខចិត្ត​លះបង់​ប្ដី ហើយ​ប្រគល់​ប្តី​ទៅ​អោយ​ស្រី​ថ្មី​ផ្ដាច់មុខ ចំណែក​ខាង​សមត្ថកិច្ច​ក៏​បាន​ធ្វើ​លិខិត​ព្រមព្រៀង​ដឹង​លឺ ដើម្បី​បញ្ចប់​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី៣ ដោយ​មិន​មានការ​ប្ដឹងប្តល់​គ្នា​នោះ​ទេ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print