ភ្នំពេញ ៖ នារី វ័ យក្មេងម្នាក់មិនដឹងជាមានវិបត្តិអ្វី ដោះស្រាយ មិន ចេញនោះទេ បាន ហៅ ឡំប្រឺតាជិះ ចេញពី បន្ទប់ ជួល របស់ខ្លួន ស្នាក់ នៅ មក ឈប់ នៅលើ ស្ពាន ជ្រោយចង្វាក្នុង គោលបំណង មកអង្គុយ លេង រំសាយ ទុក្ខកង្វល់ តែ ម្ចាស់ឡំប្រឺតាបារម្ភខ្លាច នាងនោះ គិត ខ្លីប៉ងលោតទឹកសម្លាប់ខ្លួន ក៏ រត់ ទៅ ប្តឹង សមត្ថកិច្ច នៅ គោលដៅ ស្ពាន ជ្រោយចង្វាឱ្យជួយ ឃាត់ នាង រួច ក៏នាំ ចុះ មក ក្រោម ភ្លាម ៗ ផង ដែរ។ហេតុការណ៍នេះបង្ក ឲ្យមានការ ភ្ញាក់ផ្អើលឡើង កាលពី ម៉ោង ១២ និ ៣០ នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នៅ លើ ស្ពាន ជ្រោយចង្វា ចាស់ ស្ថិត ក្នុង សង្កាត់ ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា។
បើសម្តី នារីរូបនោះ បានឱ្យដឹង ថា រូប នាង ឈ្មោះ ស្រី ម៉ាច មាន អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិក ភោជនីយដ្ឋាន ស្នាក់ នៅ បន្ទប់ ជួល ម្តុំ លូ ប្រាំ ផ្លូវ វេ ង ស្រេង សង្កាត់ ស្ទឹង មាន ជ័យ ៣ ខណ្ឌមានជ័យ ហើយ ចំពោះ មូលហេតុ ដែល នាង ហៅឡំប្រឺតាជិះមក លេងលើ ស្ពាន ជ្រោយចង្វា ចាស់ នេះ គឺ នាង គ្មាន បំណង គិត ខ្លី ចង់ លោ ត ទឹក
ស ម្លាប់ ខ្លួន អ្វីនោះ ទេ ។
នារី ខាងលើ បន្ត ថា មូលហេតុ ដែល នាង ជិះឡំប្រឺតាមក លើ ស្ពាន នេះ គឺ នាង គ្រាន់តែ ចង់ មកលំហែ ខួរក្បាល តែ ប៉ុណ្ណោះ ដើម្បីកុំឱ្យគិត ច្រើន ព្រោះ សព្វ ថ្ងៃនេះ នាង មានរឿង រ៉ាវ ស្មុគស្មាញ ច្រើន ដោះស្រាយ មិន ចេញ ហើយ រឿង ផ្ទាល់ខ្លួន ដែល នាង មិន អាច ប្រាប់ នរណា បាន និង រឿង គ្រួសារ ជំពាក់ បំណុល គេ ច្រើន ទៀត ហើយសព្វ ថ្ងៃនេះនាង រក លុយ មិនសូវ បាន និង មិន អាច ជួយ គ្រួ សារបានទើប ធ្វើ ឱ្យនាងគិត អ្វី មិន ចេញក៏ សម្រេចចិត្ត មក លេងលើ ស្ពាន ជ្រោយចង្វា ចាស់ នេះដើម្បី រំសាយ ភាព សោកសៅ តែ ប៉ុណ្ណោះ ។
ប្រភព ពី អ្នក រត់ ឡំប្រឺតាបាន ឱ្យដឹង ថា មុន ពេល កើតហេតុ នាងម្នាក់នេះបាន ហៅ ឡំប្រឺតា គាត់ ជិះ ពី ម្តុំ លូ ៥ ផ្លូវ វេ ង ស្រេង ឱ្យដឹកមកស្ពាន ជ្រោយចង្វានេះ ខណៈជិះ ឡើង ដល់ ពាក់កណ្ដាល ស្ពាន នារីរូបនេះបានឱ្យគាត់ ឈប់ ឡំប្រឺតាតែ ម្តង លុះ ពេល ឃើញ អាកា រៈនាង ប្លែក ៗ រូប គាត់ មិន ហ៊ាន ឈប់ ឡំប្រឺតាទេ ស្រាប់តែ នាង បាន លោ ត ចុះ ពី លើឡំប្រឺតាភ្លាម។ ដោយ ឃើញ ដូច្នេះរូប គាត់ ក៏ បើកសំដៅ ទៅ រក សមត្ថកិច្ច ប្រចាំការ នៅ គោលដៅ ស្ពាន ជ្រោយចង្វារង្វង់ មូល ព្រហ្ម មុខ បួន រួច ប្រាប់ សមត្ថកិច្ច ឱ្យឡើង ទៅ ជួយ មើល នាង ខ្លាច នាង គិត ខ្លីលោតទឹកសម្លាប់ខ្លួន ។
បន្ទាប់ពី បង្ក ឱ្យ មានការ ភ្ញាក់ផ្អើលរួចហើយ នារីរូបនោះត្រូវ បាន សមត្ថកិច្ច ឃាត់ ចុះ មក ក្រោម ស្ពាន នៅ គោលដៅ ប្រចាំការ របស់ កម្លាំង អន្តរាគមន៍ ខណ្ឌ ជ្រោយចង្វា ហើយ កម្លាំង សមត្ថកិច្ច ក៏ បានឱ្យនាង ទាក់ទង ទៅ មិត្ត ភក្ដិ មក ទទួលយក នាង ត្រឡប់ ទៅ វិញ ខ្លាច នាង គិតខ្លីចង់សម្លាប់ខ្លួន៕
ជ្រោយពេជ្រ