មន្ត្រីជំនាញចាប់រថយន្តមួយគ្រឿងលួចដឹកមាន់រស់ចំនួន៧០០ក្បាលចេញពីប្រទេសថៃ មកកម្ពុជា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ សត្វមាន់រស់ប្រមាណ៧០តាការស្មើ៧០០ក្បាលដែលដឹកតាមរថយន្ត១គ្រឿងមាន ម៉ាក HYUNDAI ពណ៌-ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ ៥តោន ពាក់ស្លាកលេខភ្នំពេញ ៣B ៤៩៤២ បានលួចដឹកមាន់រស់ចេញពីប្រទេស ថៃ ចូលមកកម្ពុជា ត្រូវបានកម្លាំង លោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ បានសហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានចុះស្ទាក់ចាប់បានរថយន្តលួចដឹងមាន់នេះនៅចំណុចច្រកខ្លាងាប់ ភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ក្រោយពីឃាត់រថយន្តនោះបានហើយកំលាំងចំរុះបានធ្វើការឆែកឆេក្នុងរថយន្តបានឃើញសត្វមាន់រស់ចំនួន៧០តាកា ស្មើរនិង៧០០ក្បាល់ដែលនាំចូលមកពីប្រទេសថៃ តាមច្រករបៀងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ លោក ហ៊ុយ ទូច បន្តថា បន្ទាប់ពីមន្រ្តីជំនាញឃាត់រថយន្តពិនិត្យរួចរាល់ហើយ បាននាំយករថយន្តល្មើសខាងលើនិងម្ចាស់រថយន្ត មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីបង្ខាំងទុកនៅកន្លែងចត្តាឡីស័កការិយាល័យស្ថិតនៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់ និងចាត់ការតាមវិធានការពេទ្យសត្វជាបន្តទៀត៕

...

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print