ភ្នំពេញ៖ ដើម្បីបន្តទប់ស្កាត់ និង ការពារ ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ-១៩ និង អនុវត្តសេចក្តី សម្រេចលេខ២៤៩/២១ របស់រដ្ឋបាលរាជធានី នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៩ នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដោយបែងចែកជា២ក្រុម ដឹកនាំដោយ លោក ចាន់ គន្ថេត និង លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ចុះផ្សព្វផ្សាយ ណែនាំ ការហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ និង ការជួបជុំគ្នានៅតាមទីសាធារណៈ ។
ជាលទ្ធផល ឃើញថាពុំមានការជួបជុំ មនុស្សច្រើនកុះករ គួអោយព្រួយបារម្ភនោះ ទេ ចំពោះហាងផឹកស៊ី ភោជនីយដ្ឋាន បាបារាំង ហាងម៉ាស្សា មួយចំនួនបានបិទ្វា សួនច្បារទីសាធារណៈ ក្នុងមូលដ្ឋានខណ្ឌ ក៏ពុំមានការជួបជុំគ្នានោះទេ ។
ចំពោះទីតាំង ភោជនីយដ្ឋាន ដែលបានបើកដំណើរការ ផ្ទុយពីសេចក្តីណែនាំ កម្លាំងចម្រុះបានធ្វើការពន្យល់ អប់រំណែនាំ ពួកគាត់ ដើម្បីអោយពួកគាត់ចូលរួមសហការផងដែរ៕ដោយ៖ស តារា