កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានចុះឆែកឆេនិងឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៧នាក់ ដែលរស់នៅខុសច្បាប់នៅភូមិសាស្ត្រខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអគ្គនាយកដ្ឌានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានចុះធ្វើការឆែកឆេរនិងឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៧នាក់ដែលមករស់ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដោយខុសច្បាប់ កាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី ២៣ មីនា ២០១៦នេះ ។

ក្នុងការប្រតិបត្តិការចុះឆែកឆេរខាងលើនេះក៏បានរកឃើញបរទេសជនជាតិវៀតណាមដែលកំពុងស្នាក់នៅក្នុងខណ្ឌដង្កោដោយ ខុសច្បាប់ ទើបកម្លាំងនគរបាលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃរកឃើញមនុស្សចំនួន ២៧នាក់ជាជនជាតិវៀតណាមទាំងអស់(ស្រី៥នាក់) ដោយបានចុះ២ទីតាំងទី១ នៅភូមិម័រជាកន្លែងធ្វើតុកទូរកឃើញប្រុស៧នាក់ និងនៅកន្លែងទី២ ស្ថិតនៅភូមិខ្វារខាងកើតនៅខាងក្រោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម(ចំការដូង)ទាំង២ទីតាំងស្ថិតនៅសង្កាត់ ដង្កោ ខណ្ខដង្កោ ភ្នំពេញ។

កម្លាំងនគរបាលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃ សីឡា ប្រធាន នាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធីសហការជាមួយការិយាល័យគ្រប់គ្រងជនបរទេសរាជធានីភ្នំពេញដឹកនាំ កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យនៅក្នងបឹងសាឡាង និងកន្លែងធ្វើសិប្បកម្មតុកទូ ហើយបានឆែកឆេររកឯកសារការស្នាក់ នៅនិងបំពេញការងាររបស់ជនបរទេសដែលមករស់នៅកម្ពុជាដោយខុសច្បាប់។

បច្ចុប្បន្នជនជាតិវៀតណាមទាំង២៧នាក់ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីធ្វើការសាកសួរនិងរៀបចំឯកសារបញ្ជូនទៅប្រទេសកំណើតវិញ៕

image

image

image

IMG_5334

IMG_5332

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print