បបួលប្អូនថ្លៃស្រីទៅកាប់ព្រៃពេលទៅដល់លោតសង្រ្គប់ចាប់រំលោភសេពសន្ថវៈតែមិនបានសម្រេច

ចែករំលែក៖

ខេត្តកោះកុង៖ កម្លាំងនគរបាលស្រុកស្រែអំបិល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យស្រេកឃ្លានតណ្ហាម្នាក់ដែលចាប់រំលោភសេពសន្ថវៈប្អូនថ្លៃស្រីពេលទៅកាប់ព្រៃតែមិនបានសម្រេច ។
ហេតុការណ៍នេះកើតឡើងកាលពីពេលម៉ោង៣និង៣០នាទីរសៀលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្នុងចម្ការស្ថិតក្នុងភូមិឈូក ឃុំជីខលើស្រុកស្រែអំបិល។
មន្ត្រីនគរបាលស្រុកស្រែអំបិលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុក ភន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះឈ្មោះ អ.ណ អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាប្អូនថ្លៃរបស់ខ្លួន) បច្ចុប្បន្ន
មានទីលំនៅភូមិឃុំជាមួយគ្នា។
មុនពេលកើតហេតុ ជនសង្ស័យបានបបួលជនរងគ្រោះជាប្អូនថ្លៃទភកាប់ព្រៃនៅក្រោយផ្ទះ។ពេលទភដល់ជនរងគ្រោះកំពុងកាប់ព្រៃក្នុងចម្ការរបស់ខ្លួន ស្រាប់តែជនសង្ស័យរូបនេះដើរមកពីក្រោយលបៗរួចស្ទុះទៅសង្រ្គប់ចាប់ជនរងគ្រោះផ្ដួលទៅលើដី ដើម្បីធ្វើសកម្មភាពរំលោភសេពសន្ថវ:តែពុំបានសម្រេចដោយសារមានមនុស្សមកទាន់។ភ្លាមនោះជនសង្ស័យរូបនេះរត់គេចខ្លួនចូលក្នុងព្រៃបាត់តែម្ដង។
ប្រភពដដែលបានឲ្យដឹងទៀតថា
ក្រោយត្រឡប់មកដល់ផ្ទះវិញ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ហើយរហូតដល់ម៉ោង៥ល្ងាចទើបកម្លាំងនគរបាលធ្វើការស្រាវចាប់ជនសង្ស័យរូបនេះបានហើយគេឆ្លើយសារភាពថាខ្លួនគេពិតជាបានចាប់រំលោភលើជនរងគ្រោះប្រាកដមែនតែពុំបានសម្រេចឡើយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់កម្លាំងនគរបាលស្រុកស្រែអំបិលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print