ភ្នំពេញ÷ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រគល់ម៉ូតូ ម៉ាក BMW ១២៥០សេសេ ចំនួន ៣០គ្រឿង ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទុកប្រើប្រាស់ក្នុងសកម្មភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនឥស្សរជនជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំធំៗរបស់ព្រះរាជាណាចក្រកម្ពុជា។
ពិធីប្រគល់-ទទួល ម៉ូតូចំនួន ៣០គ្រឿង ខាងលើ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីលោកញឹម ខេមរា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃអនុគណៈកម្មការហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣,លោក លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣,លោក សន ច័ន្ទរិទ្ធី សមាជិកអនុគណៈកម្មការហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ពិធីនេះដែរក៏មានការចូលរួមពីតំណាងក្រុមហ៊ុន CTRM Co,Ltd និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀតផងដែរ ៕
ដោយ៖ សូរិយា