ខេត្តកំពង់ចាម ៖ សូមបងប្អូនទាំងអស់គ្នាប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងការណែនាំ ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន ។ នេះជាការ លេីកឡេីងរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធ (Zoom Meeting) ដល់លោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនេះមាន៤ចំណុចដូចខាងក្រោមនេះ ៖
១-អំពីសភាពការណ៍ទូទៅ និងការវិវត្តនៃជំងឺកូវីដ-១៩ ។
២-ការពង្រឹងវិន័យកងកម្លាំង និងវិធានការអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល និងច្បាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។
៣-វិធានការដែលត្រូវប្រកាន់យកពាក់ព័ន្ធនឹងការងារជំនាញ និងយុទ្ធនាការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។
៤-ពង្រឹងលេីការអនុវត្តការងារជំនាញគ្រប់ការិយាល័យ ៕
ដោយ៖ វណ្ណៈ