កិច្ចប្រជុំផ្សព្វផ្សាយឯកសារជំនួយស្មារតីសម្រាប់ការអនុវត្តផែនការសកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល !

ចែករំលែក៖

ភ្នំពេញ, កិច្ចប្រជុំផ្សព្វផ្សាយឯកសារជំនួយស្មារតី សម្រាប់ការអនុវត្តផែនការសកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
ផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ-អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល។
សូមបញ្ជាក់ថា, នៅថ្ងៃសុក្រ ០៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
លោក គីម រិទ្ធី សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកទំនាក់ទំនងនិងសហប្រតិបត្តិការជាតិ-អន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាព និងជំនួយស្មារតី សម្រាប់ការអនុវត្តផែនការសកម្មភាព របស់យុវជនគណបក្សថ្នាក់កណ្ដាល ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ -សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ក្រោយពីម៉ោងសម្រាកពីការងារ នារសៀល ថ្ងៃសុក្រ ០៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២១ លោក គីម រិទ្ធី សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកទំនាក់ទំនងនិងសហប្រតិបត្តិការជាតិ-អន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងជំនួយស្មារតីសម្រាប់ការអនុវត្តផែនការសកម្មភាព របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនឯកឧត្តម លោក ឧកញ៉ា លោក លោកស្រី អ្មកនាងកញ្ញា ជាថ្នាក់ដឹកនាំ សមាជិក និងក្រុមជំនួយការ សរុបប្រមាណ ១០០នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ZOOM។

កិច្ចប្រជុំខាងលើរៀបចំឡើង ដើម្បីជំរុញការយល់ដឹង និងលើកទឹកចិត្តដល់ សមាជិក សមាជិកាជាយុវជនគណបក្ស ដើម្បីអនុវត្តនូវសកម្មភាពយ៉ាងសកម្ម គាំទ្រដល់ផែនការយុទ្ធសាស្ត្រ និង គោលនយោបាយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ជាងនេះទៅទៀត ប្រធានក្រុមនីមួយៗក៍បានរាយកាណ៍ជូនប្រធានផ្នែកអំពីផែនការសកម្មភាពនិងផ្ដល់ជាមតិយោបល់ជូនដល់អង្គប្រជុំទាំងមូល។ ជាមួយគ្នានោះ លោកប្រធាន ក៏បានផ្ដល់ឱកាសឲ្យសមាជិក-សមាជិកាក្នុងការបញ្ចេញមតិ និងអាចមានជាសំណួរមកកាន់អង្គប្រជុំទាំងមូល និងជំរុញលើកទឹកចិត្តដល់សមាជិក សមាជិកាបក្សទាំងអស់ត្រូវថែរក្សាឲ្យបានដាច់ខាត នូវរាល់សមិទ្ធិផលដែលសម្រេចបាន ដោយគណបក្សប្រជាជនកម្ពុជា ក្នុងការកសាងប្រទេស និងដែលមានការចូលរួមយ៉ាងសកម្មរបស់យុវជនគណបក្សគ្រប់ជំនាន់ និងបន្តពង្រឹង ពង្រីកសមិទ្ធិផលថ្មីៗ ឱ្យកាន់តែប្រសើរឡើង។

លោកប្រធាន ក៏បានលើកយកនូវ មតិផ្តាំផ្ញើ មួយចំនួនសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ដែលស្នើសុំ ដល់សមាជិក បន្តបង្កើនការអនុវត្តការងារតាមរយៈការដាក់ចេញនូវទិសដៅ នានាសម្រេចឲ្យបានជោគជ័យ សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងន័យសម្រេចឲ្យបាននូវពាក្យស្លោក ” រក្សា ចាស់ បង្កើន ថ្មី ” និង ” យុវជនគណបក្ស ០១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ០១ សន្លឹក “។
កិច្ចប្រជុំបានបញ្ចប់ទៅដោយក្នុងបរិយាកាសរីករាយ និងប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ។ទន្ទឹមនោះ ប្រធានអង្គប្រជុំ បានក្រើនរំលឹកអំពីវិធានការការពារសុខភាព សូមយុវជនទាំងអស់ចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺ ” ៣កុំ ៣ ការពារ ” ដើម្បីចៀសផុត និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print