ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លូន ដោយសូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសពស្លាប់ដោយសារជំងឺកូវីដ–១៩។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោក បានបញ្ជាក់ថា៖ ១. លោក ចេក សុខុម ប្រជាពលរដ្ឋរស់នៅភូមិព្រៃដើមថ្នឹង១ ឃុំព្រៃដើមថ្នឹង ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៥៤ឆ្នាំ ដោយសារជំងឺកូវីដ–១៩។
២. លោកតា មូល ថុល ប្រជាពលរដ្ឋរស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បានទទួលមរណៈភាពនៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៨០ឆ្នាំ ដោយសារជំងឺកូវីដ–១៩។
៣. លោកស្រី ស៊ុំ ឡឹង ប្រជាពលរដ្ឋរស់នៅភូមិអន្លុង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៦០ឆ្នាំ ដោយសារជំងឺកូវីដ–១៩។
យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ចេក សុខុម,លោកតា មូល ថុល,លោកស្រី ស៊ុំ ឡឹង សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៖
*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
–កុំប៉ះពាល់គ្នា៕ដោយ៖សហការី