ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានយកក្រមាមកចងភ្ជាប់ទៅនឹងមែកត្រាច នៅក្បែរភូមិ ក្នុងចំការស្វាយចន្ទី បណ្ដាលឱ្យស្លាប់ ដោយគ្មាននណាម្នាក់បានឃេីញនិងដឹងទាល់តែសោះ រហូតបង្កការភ្ញាក់ផ្អេីលនៅថ្ងៃសុក្រ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។
តាមសម្តីរបស់ប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីបុរសម្នាក់បានធ្វើអត្តឃាត ដោយចង-ក សម្លាប់ខ្លួន នៅភូមិសំរើយ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ករណី នេះ បេីតាមការស្រាវជ្រាវបឋម របស់កម្លាំងជំនាញ ពិនិត្យវិភាគកន្លែងកើតហេតុ ពិនិត្យឃើញថា សាកសពមានឈ្មោះទុយ ហ៊ាន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅកន្លែងកើតហេតុ បានចង-ក សម្លាប់ខ្លួនឯងនឹងក្រមាភ្ជាប់ទៅនឹងដើមត្រាច ក្បែរភូមិ ក្នុងចំការស្វាយចន្ទី ។
សមត្ថកិច្ច បានសន្និដ្ឋានថា ការស្លាប់ របស់ឈ្មោះ ទុយ ហ៊ាន ពិតជាធ្វើអត្តឃាត ដោយចង-ក សម្លាប់ខ្លួនឯងពិតប្រាកដមែន មិនពាក់ព័ន្ធ នឹងអំពើមនុស្សឃាតទេ ។
ពិនិត្យ ចប់រួចរាល់ ក្រុមការងារបានប្រគល់សាកសពទៅឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ,វណ្ណៈ