ព្រះសីហនុ ៖ បុរសជនជាតិរុស្សីវ័យក្មេងម្នាក់បានស្លាប់នៅក្នុងប្រឡាយអមផ្លូវចូលទៅភូមិអូត្រេះចាស់ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ មានស្នាមអារកជិតដាច់ក្បាល សង្ស័យជាអំពើឃាត្តកម្មប្ញក៏ជាអំពើប្លន់ ប៉ុន្តែប៉ូលីសខេត្តព្រះសីហនុអះអាងថាជាឩប្បតិហេតុទៅវិញ ប្រការនេះត្រូវបានពលរដ្ឋរិះគន់។
ការប្រទះឃើញសាកសពនេះនៅរសៀលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៥នេះ។
ប៉ូលីសប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ក្រុងព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ Goncharo Denis ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ72 7567562 ។
តាមការកត់សម្គាល់ សម្រាប់ខេត្តព្រះសីហនុពេលកន្លងទៅថ្មីៗនេះ បទល្មើសធំៗ បានកើតឡើងជាបន្តរបន្ទាប់ប៉ុន្តែមិនដែលបង្ក្រាបបានមួយករណីណានូវឡើយ ប្រការនេះលោកស្នងការនគរបាលខេត្តគួរតែពិនិត្យចំពោះការិយាល័យនាញព្រហ្មទណ្ឌឲ្យបានច្បាស់លាស់តើគួរទុកប្ញដោះដូរ ចេញ៕ឆ្លាម សមុទ្រ
...