កងរាជអាវុធហត្ថចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប

ចែករំលែក៖

ខេត្ដពោធិ៍សាត់ ៖ កម្លាំងកងរាជអាវុធហត្ថខេត្ដពោធិ៍សាត់ ដោយមានការចូលរួមពីមន្ដ្រីជំនាញរដ្ឋបាលជលផលសង្កាត់បាកាន ចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងរដូវបិទនេសាទខណៈត្រីចំរុះកំពុងពងកូនដោយបានបំផ្លាញវត្ថុតាងចោលនៅនឹងកន្លែងយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

យុទ្ធនាការបង្ក្រាបបទល្មើសនេសាទខាងលើនេះ ប្រព្រឹត្ដឡើងកាលពីរសៀលថ្ងៃទី ១៧ និង ១៨ ខែកក្កដា ឆ្នាំ ២០១៥ នៅបឹងទន្លេសាបត្រង់ចំណុចកោះខ្សាច់ពួយ ភូមិព្រែកក្រ និងជ្រោយផ្គម ជាតំបន់អភិរក្សជលផល ក្នុងអតីតឡូតិ៍នេសាទលេខ២ ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន និងជ្រោយតានី ភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់ ។

លោកវរៈសេនីយ៍ត្រី ប៊ូវ ថុល អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុនៃកងរាជអាវុធហត្ថខេត្ដ មានប្រសាសន៍ថា ការចុះបង្ក្រាបបទល្មើសនេសាទដោយមានការចូលរួមពីមន្ដ្រីជំនាញរដ្ឋបាលជលផលសង្កាត់បាកានខាងលើនេះ យោងតាមកិច្ចចង្អុលការ និងបញ្ជាបេសកកម្មពីលោកឧត្ដមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដពោធិ៍សាត់ ទើបលោកដឹកនាំកម្លាំងខេត្ដ និងកម្លាំងស្រុកកណ្ដៀងចុះទៅតំបន់ខាងលើឃើញមានបទល្មើសនេសាទប្រភេទឧបករណ៍រួមផ្សំ បរ លូស្បៃមុងយ៉ាងច្រើនសន្ធឹកសន្ធាប់ ទើបធ្វើការរួសរើ និងបំផ្លាញឧបករណ៍ល្មើសច្បាប់ស្ដីពីជលផលទាំងនោះបានមួយចំនួន ។ លោកបន្ដទៀតថា លទ្ធផលទទួលបានក្នុងការបង្ក្រាបខាងលើរួមមាន៖ ឧបករណ៍រួមផ្សំដូចជា បរ, លូស្បៃមុងចំនួន ១៣ខ្សែ មានប្រវែង ២៥១៥ម៉ែត្រ, បង្គោលចំរ៉ឹងចំនួន ១១៦២ដើម, ក្បាលបរចំនួន ៣គ្រឿង លូកងចំនួន ៣មាត់, អ៊ុយ ២មាត់, ចាក់លែងត្រីចំរុះចូលក្នុងបឹងទន្លេសាបវិញចំនួន ៥៨គីឡូក្រាម។

លោកវរៈសេនីយ៍ត្រីបន្ដទៀតថា ឧបករណ៍ល្មើសច្បាប់ស្ដីពីជលផល ជាវត្ថុតាងត្រូវបាន     បង្ក្រាបកម្លាំងបានបំផ្លាញចោល នៅនឹងកន្លែង ។ លោកបញ្ជាក់ទៀតថា ទោះបីការបង្ក្រាបខាងលើបានលទ្ធផលតិចតួច ប៉ុន្ដែយោងតាមកិច្ចចង្អុលការពីលោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ដ លោកបន្ដដឹកនាំកម្លាំងចុះបង្ក្រាបជាបន្ដបន្ទាប់ទៀត ឱ្យដូចភ្លៀងរលឹមដើម្បី បទល្មើសទាំងនោះថយចុះ ខណៈក្នុងរដូវបិទនេសាទនេះ ៕ប៉ឹម ពិន

IMG_5700

IMG_5727

IMG_5737

IMG_5739

IMG_5746

IMG_5750

IMG_5769

IMG_5773

...

IMG_5777

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print