ភ្នំពេញ៖ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខក្នុងការរស់នៅរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ និងព្រះរាជហឫទ័យសណ្តោសប្រណីទុកដាក់ចំពោះសុខទុក្ខ និងការលះបង់របស់ ក្រុមគ្រូពេទ្យបុគ្គលិកសុខាភិបាល បុគ្គលិកអនាម័យ និងសេវាកម្ម ដែលកំពុងបំពេញភារកិច្ចដ៏មមាញឹកជូនប្រជាជន និងប្រទេសជាតិ ក្នុងបេសកកម្ម ព្យាបាល និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅវេលាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា យាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី ប្រទានព្រះរាជអំណោយ ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម នៃព្រះករុណាជាអម្ចាស់ជីវិតលេីត្បូង ដល់តំណាងក្រុមគ្រូពេទ្យបុគ្គលិកសុខាភិបាល បុគ្គលិកអនាម័យ និងសេវាកម្ម មកពី ១៨មណ្ឌលរួមមាន:
១. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មង្គលឧត្តម
២. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង
៣. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងចត្តាឡីស័ក អនុវិទ្យាល័យ ពោធិ៍ចិនតុង
៤. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងចត្តាឡីស័ក ម៉ូឌែន២
៥. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី
៦. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន
៧. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ រាជធានីភ្នំពេញ ព្រែកព្នៅ
៨. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ វីទ្យាល័យ ជា ស៊ីម សាមគ្គី
៩. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សាលាបឋមសិក្សា សុភមង្គល
១០. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យកំបូល
១១. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សាលាបឋមសិក្សា-អនុវិទ្យាល័យដង្កោ
១២. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ (វិមានពិភពថ្មី សែន សុខ)
១៣. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ២ (ព្រីមមៀរ សែន សុខ)
១៤. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កោះពេជ្រ
១៥. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ អូឡាំពិក
១៦. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យ ហ្លួងម៉ែ
១៧. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទួលពង្រ
១៨. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត
ដោយក្នុងមណ្ឌលនីមួយៗ ទទួលបាន ម៉ាស់ សាប៊ូលាងដៃ សាប៊ូកក់សក់ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ មីម៉ាម៉ាកំប៉ុង កាហ្វេ ភេសជ្ជៈប៉ូវកម្លាំងជាច្រើនប្រភេទ នាព្រះដំណាក់វិមានឯករាជ្យ សង្កាត់ចតុមុខ រាជធានីភ្នំពេញ៕
ដោយ៖ សិលា