សម្ដេចតេជោ ហ៊ុនសែន សុំចិត្តប្រជាពលរដ្ឋចំពោះការបិទខេត្តមួយចំនួន និងបម្រាមគោចររយៈពេល ១៤ថ្ងៃនោះ ដើម្បីការពារជំងឺកូវីដ-១៩ ប្រភេទ (Delte)

ចែករំលែក៖

ភ្នំពេញ, នៅក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ក្រោម១៨ ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, សម្ដេចយល់ឃើញថា ក្នុងខណៈរាជរដ្ឋាភិបាលបានចេញសារាចរ បិទខ្ទប់ខេត្តមួយចំនួន បំរាមគោចរ ជាពិសេសបំរាមគោលចរនៅក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង៩យប់ រហូតដល់ ៣ ភ្លឺ និងការបិទខេត្តមួយចំនួនតាមព្រំដែន ដូចជាខេត្តកោះកុង ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។ សម្ដេចបានបញ្ជាក់ថា ការបិទបែបនេះ ពិតជាបានធ្វើឲ្យប៉ះពាល់នូវសិទ្ឋិរបស់ប្រជាពលរដ្ឋ សិទ្ធិដើរហើរ សិទ្ធឆ្លងដែនជាដើម។ ប៉ុន្តែការសម្រេចបិទនេះ គឺដើម្បីការពារនូវជំងឺកូវីដ-១៩ ប្រភេទ(Delte) ដែលកំពុងហូរចូលក្នុងសហគមន៍ ក្នុងនោះសូម្បីតែសហរដ្ឋអាមេរិកក៏កំពុងតែមានការឆ្លងយ៉ាងខ្លាំង ក៏ដូចជាមិនដាប្រទេសនៅក្នុងពិភពលោក ។ ដោយឡែកនៅប្រទេសវៀតណាម គ្រាន់តែព្រឹកមុិញនេះ មានចំនួនអ្នកឆ្លងជាង ៤០០០នាក់ ហើយកាលពីម្សិលមិញឆ្លងជាតិ ៨ពាន់នាក់។ សម្ដេចបានលើកឡើងថា, សូម្បីតែប្រទេសបារាំងបន្ទាប់ពីមានការឆ្លងកាន់តែច្រើននោះ លោកប្រធានាធិបតីបារាំងក៏បានបិទតំបន់មួយចំនួនដើម្បីការពារជំងឺដ៏កាចសាហាវនេះ។

សម្ដេចបានថ្លែងបន្តទៀតថា, សិទ្ធទាំងអស់ត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការព្យាបាលសុខភាព សិទ្ធទទួលបាននូវចំណីអាហារ ជាដើម ដោយឡែកអ្នកសិទ្ធិមនុស្សមួយចំនួន ដែលបានចេះដឹងនៅក្រោមដំបូលសន្តិភាពក្នុងប្រទេសកម្ពុជា បែរជាមិនបានយល់អំពីសិទ្ធិ ឲ្យបានច្បាស់លាស់ ។ អ្វីដែលបានបិទមួយរយៈនេះ គឺធ្វើដើម្បីសិទ្ធិរស់រៀនមានជីវិតរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print