ចិននៅតែឈរកំពូលតារាងក្នុងតារាងមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក គិតត្រឹមព្រឹកថ្ងៃទី១ សីហានេះ

ចែករំលែក៖

សាធារណរដ្ឋប្រជាមានិតចិនកំពុងតែឈរលើគេក្នុងតារាងចំណាត់ថ្នាក់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅដែលប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅឆ្នាំនេះ គិតត្រឹមថ្ងៃទី១ សីហានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។

គិតត្រឹមព្រឹកថ្ងៃទី១សីហានេះ ចិនទទួលបានមេដាយមាស២២គ្រឿង, មេដាយប្រាក់១៣គ្រឿង និងមេដាយសំរិទ្ធិ១២គ្រឿង សរុប៤៧គ្រឿង ខណៈដែលសហរដ្ឋអាមេរិកឈរចំណាត់ថ្នាក់លេខ២ទទួលបានមេដាយមាស១៩គ្រឿង, ប្រាក់២០គ្រឿង និងសំរិទ្ធិ១៣គ្រឿង។ ចំណែកប្រទេសម្ចាស់ផ្ទះជប៉ុនឈរចំណាត់ថ្នាក់លេខ៣ ដោយទទួលបានមេដាយមាស១៧គ្រឿង, ប្រាក់៥គ្រឿង និងសំរិទ្ធិ៨គ្រឿង សរុប៣០គ្រឿង។

ជាមួយគ្នានេះប្រទេសអូស្ត្រាលីបានរំកិលមកឈរចំណាត់ថ្នាក់លេខ៤ ដោយទទួលបានមេដាយមាស១៣គ្រឿង, ប្រាក់៣គ្រឿង និងសំរិទ្ធិ១៤គ្រឿង ហើយរុស្ស៊ីឈរចំណាត់ថ្នាក់លេខ៥ មានមេដាយមាស១១គ្រឿង, ប្រាក់១៥គ្រឿង និងសំរិទ្ធិ១១គ្រឿង ខណៈដែលអង់គ្លេសឈរចំណាត់ថ្នាក់លេខ៦ ទទួលបានមេដាយមាស៩គ្រឿង, ប្រាក់១០គ្រឿង និងសំរិទ្ធិ១២គ្រឿង។

ចំណែកប្រទេសនៅតំបន់អាស៊ានមិនទាន់មាន​អ្វីប្រែប្រួលនៅឡើយទេគឺប្រទេសមកពីតំបន់អាស៊ានចំនួន៣ប្រទេសប៉ុណ្ណោះដែលដណ្តើមបានមេដាយក្នុងនោះមានប្រទេសថៃដណ្តើមបានមេដាយមាស១គ្រឿងលើវិញ្ញាសាតេក្វាន់ដូ, ប្រទេសហ្វីលីពីនដណ្តើមបានមេដាយមាស១គ្រឿងលើវិញ្ញាសាលើកទម្ងន់ និងប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១ និងសំរិទ្ធិ១ ៕

...

(រូបភាព ៖ BBC Sport)ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print