បុរសលក់ចានឆ្នាំងម្នាក់ ត្រូវកង់រថយន្តធុនធំដាច់រមៀលបុកស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់មានមុខរបរលក់ចានឆ្នាំង តាមម៉ូតូត្រូវបានស្លាប់នៅនឹងកន្លែង ដោយសារត្រូវកង់រថយន្តធុនធំមួយគ្រឿង ដាច់របូតពីរថយន្តមកបុកប៉ះក្នុងខណៈដែលបុរសរូបនោះ កំពុងបើកបរម៉ូតូស្របទិសគ្នាជាមួយរថយន្ត ។

ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៤ និង៤០នាទីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣១-១៣២ ស្ថិតក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះភន ភាន់ អាយុ២៩ឆ្នាំ មានទីលំនៅភូមិប្រយុត ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានជិះម៉ូតូ១គ្រឿងម៉ាក វ៉េវ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ចាម១N-៤៩៨១ ក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ(កើត-លិច) មកដល់ចំណុចកើតហេតុត្រូវរថយន្តមួយគ្រឿងម៉ាកFuso ក្បាលពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ៣B-២៣៤៣ ស្របទិសគ្នាបើកបរដោយឈ្មោះឈឿង វុត្ថា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រាំង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពី របូតកង់ក្រោយផ្នែកខាងស្តាំ រមៀលទៅបុកជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ស្របពេលដែលរថយន្តនិងម៉ូតូរងគ្រោះកំពុងបើកបរស្របទិសគ្នាពីកើតទៅលិច។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនរួមទាំងវត្ថុតាងយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

FB_IMG_1458781899089

FB_IMG_1458782141032

FB_IMG_1458782117353

FB_IMG_1458782132151

FB_IMG_1458781903054

FB_IMG_1458781892606

FB_IMG_1458781909977

...

ដោយ៖ ឆ្លាមសមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print