នៅប្រទេសថៃ” គ្រែសម្រាប់អ្នកជំងឺក៏ពេញ សាលផ្ទុកសាកសពក៏ពេញ” !

ចែករំលែក៖

ប្រទេសថៃ: ពុទ្ធោអើយកូវីដ-១៩ វាយលុកធ្ងន់ធ្ងរខ្លាំងណាស់ ! នៅប្រទេសថៃ” គ្រែសម្រាប់អ្នកជំងឺក៏ពេញ សាលផ្ទុកសាកសពក៏ពេញ” ! ធ្វើឲ្យស្ថានភាពនៃការព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងភាពលំបាកបំផុត។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ របស់កម្ពុជា។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា, មន្ទីរពេទ្យនៅ ទីក្រុងបាងកក ប្រទេសថៃ បានចាប់ផ្ដើមប្រើប្រាស់ កុងតឺន័រ ដើម្បីផ្ទុកសាកសព ខណៈករណីឆ្លង​ និងស្លាប់ដោយសារ វីរុសកូវីដ-១៩ កាន’តែច្រើនៗឡើង!​ នេះបើយោងតាមប្រភពផ្សាយ (Reuters)។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ! ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print