ទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មន្ទីរពេទ្យ អត់មានគ្រែ សម្រាប់អ្នកជំងឺ! អ្នកជំងឺមួយចំនួន ត្រូវស្ថិតនៅក្នុងរថយន្តរបស់ខ្លួនរង់ចាំ ! ទាំងដាក់អុកសុីសែន

ចែករំលែក៖

ប្រទេសហ្វីលីពីន: បើយោងតាមប្រភពពី៖( TheStar) បានបញ្ជាក់អោយដឹងថា, ទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មន្ទីរពេទ្យ អត់មានគ្រែ សម្រាប់អ្នកជំងឺ! អ្នកជំងឺមួយចំនួន ត្រូវស្ថិតនៅក្នុងរថយន្តរបស់ខ្លួនរង់ចាំ ទទួលការព្យាបាល ដោយអ្នកជំងឺខ្លះ បានស្ថិតនៅក្នុងដំណាក់កាលត្រូវការអុកស៊ីសែន។ ជំងឺកូវីដ-១៩ បានវាយលុករាតត្បាត នៅជុំវិញពិភពលោក ឆក់ជីវិតមនុស្សរាប់លាននាក់ បង្កើនការការព្រួយបារម្ភយ៉ាងខ្លាំងពីថ្នាក់ដឹកនាំប្រទេសនីមួយៗលើពិភពលោកយើងនេះ។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានផ្សាយបែបនេះនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីលើកអំពីបញ្ហាវិបត្តិដ៏ធ្ងន់ធ្ងរនៅប្រទេសថៃ សូម្បីតែគ្រែព្យាបាលអ្នកជំងឺក៏គ្មាន កន្លែងដាក់សាកសពក៏គ្មាន ឈានដល់បង្ខំយកកុងតឺន័រធ្វើជាកន្លែងដាក់សាកសព !
មន្ទីរពេទ្យនៅ ទីក្រុងបាងកក ប្រទេសថៃ បានចាប់ផ្ដើមប្រើប្រាស់ កុងតឺន័រ ដើម្បីផ្ទុកសាកសព ខណៈករណីឆ្លង​ និងស្លាប់ដោយសារ វីរុសកូវីដ-១៩ កាន’តែច្រើនៗឡើង!​ នេះបើយោងតាមប្រភពផ្សាយ (Reuters)។ និយាយរួម នៅប្រទេសថៃ” គ្រែសម្រាប់អ្នកជំងឺក៏ពេញ សាលផ្ទុកសាកសពក៏ពេញ” ! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print