ច្រកតាសែង និង ច្រកផ្លូវជាតិលេខ៦២​ នៅតែជាប្រភព​ឈ្មួញលួចដឹកជញ្ជូនឈេី

ចែករំលែក៖

ខេត្ត​ព្រះ​វិហារ​ ៖​ មាន​សេចក្ដី​រាយការណ៍​ថា​ ការដឹក​ជញ្ជូនឈេី​តាមរថយន្តនៅតែកេីតមាន​នៅច្រកចំនួនពីរគឺច្រកតាសែង ខ្នាថ្មី ក្នុងស្រុកសង្គមថ្មីនិង ច្រកផ្លូវជាតិលេខ៦២​ បេីទោះបីថ្នាក់​ លេីដាក់វិធានការរឹតបន្តឹងយ៉ាងណា​ក៏ដោយ នៅ​ តែថ្នាក់ក្រោមៗមានសមត្ថភាពឃុបឃិតគ្នា​ ខណ:យប់ថ្ងៃទី៣១ កក្ដដា ចំនួន៦គ្រឿង ននឹងយប់មិញថ្ងៃទី១ សីហានេះ​ មានរថ​យន្តមួយគ្រឿងទៀតដឹកឈេី​ លួចចេញតាមស្វាយប៉ាតចូលផ្លូវជាតិលេខ៦២ ឆ្លងកាត់បារ៉ាស់ច្រកជីឱកចូលទឹកដីខេត្តកំពង់ធំ ភាគច្រើនតាមផ្លូវជាតិលេខ៦២តែម្តង​ ។

តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនៅភូមិតាសែង ស្រុកសង្គមថ្មីបានអោយដឹងថា កាលពីយប់ម៉ោង៩ថ្ងៃទី៣១​ ខែកក្តដា ឆ្នាំ​២០២១​ រថយន្តស៊េរីទំនើបៗចំនួន៦​គ្រឿង ផផ្ទុកឈើលេខ១ប្រភេទឈើសុក្រមនឹងឈើឈ្លីក បានដឹកចេញទៅខេត្តកំពង់ធំគ្មានសមត្ថកិច្ចណាហាមឃាត់លើយ គេឆ្ងល់ត្រង់ថា​ ច្រកទាំង២ត្រូវបានបិទមិនអោយចេញចូលទៅខេត្តកំពង់ធំ តែរថយន្តដឹកឈើនៅតែអាចបេីកចរាចរ​បានតាមធម្មតា ខណ:​រថយន្តចេញមកស្រុករវៀង ឆ្លងកាត់បារ៉ាស់នៅជីឱកចូលដីកំពង់ធំយ៉ាងរំភើយ ច្រកនៅជីឱកផ្លូវជាតិលេខ៦២​ ព្រះវិហារកំពង់ធំ ត្រូវបានបិទខ្ទប់រយៈពេល១៤ថ្ងៃ​ ហាមមិនអោយធ្វើដំណើរឆ្លងកាត់ឡេីយ​ តែរថយន្តដឹកឈើហេតុអីនៅតែធ្វើចរាចរណ៍ឆ្លងកាត់បាន? ។

សេចក្តីរាយការដដែលបន្តថា​ រថយន្តសេរីទំនើបៗ​ដឹកឈើ៦គ្រឿងនេះ បានដឹកឈើ​ចេញពីភូមិតាសែង កាត់ទីប្រជុំជនស្រុកសង្គមថ្មី កាត់មុខស្នាក់ការអាវុធហត្ថស្រុកសង្គមថ្មី កាត់មុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសង្គមថ្មី កាត់មុខស្នាក់ការកណ្តាលតំបន់ការពារបេតិកភណ្ឌធម្មជាតិភ្នំត្បែង​ លោក មឿង សំផុន ជាប្រធាននៅច្រមុះភ្នំត្បែងអត់​ ដែលឃើញបង្ក្រាបសោះ ។
បើពិនិត្យមើលសមត្ថកិច្ចគ្រប់ជំនាញនៅតាមដងផ្លូវជាតិលេខ៦២ចាប់ពីភ្នំដែកទៅដល់ព្រុំប្រទល់ខេត្តកំពង់ធំក្នុងនោះមាននគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃផងដែរ នៅប្រចាំ
ការតាមដងផ្លូវរាប់សិបកន្លែង ស្ថាបន័និមួយៗគិតតែចាំរាប់ក្បាលឡាន អត់ខ្វល់ពីមហាជនរិះគន់ឡើយ។

ចំណែកលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ តែងតែបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ អោយគណៈបញ្ជាការឯកភាពស្រុកក៍ដូចសមត្ថកិច្ចជំនាញយកចិត្តទុកដាក់បង្ក្រាបបទល្មើសធនធានធម្ម
ជាតិ​ ត្រង់ថា​សមត្ថកិច្ចក្រោមឱវាទរបស់​លោកអនុវត្តតាមបញ្ជាឬអត់​នោះ មិនដឹងទេ ?

សូមរំឮកថា​ បទល្មើសដឹកជញ្ជូនឈើនៅក្នុងស្រុកសង្គមថ្មី បានកើតមានឡេីងយូរឆ្នាំហើយ តែសមត្ថកិច្ចនៅក្នុងស្រុកសង្គមថ្មីទាំងមូលអត់ដែលបានបង្ក្រាប​សោះ មិនដឹងមូលហេតុអី ។

ជួបជាមួយ​អ្នក​យក​ព័ត៌មាន​ លោក សុង ចន្ទ័សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានអោយដឹងថា លោកធ្លាប់បានបញ្ជាអោយមន្ត្រីក្រោមឱវាទបង្ក្រាបហើយ តែបរិស្ថានបង្ក្រាបបានតែក្នុងដែនប៉ុណ្ណោះ​ និងម្យ៉ាង​កំលាំងមានតិច មិនអាចមើលគ្រប់ជ្រុងជ្រោយបាន​ ទេ​ ៕

...

ដោយ៖  អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print