ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃចន្ទទី០២ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈ បានចុះថ្លៃ ៥០រៀលក្នុង១លីត្រ។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី១ សីហាដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ តម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះថ្លៃ ៥០រៀលថែមទៀតក្នុង១លីត្រ ដោយប្រេងសាំងធម្មតាត្រូវលក់ចេញក្នុងតម្លៃ ៤,២១០ រៀលក្នុង១លីត្រ។ ចំណែកប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៣.៧៦០រៀលក្នុង១លីត្រ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១៥ ខែសីហា ២០២១នឹងត្រូវលក់៤.០៥០ រៀលក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតាEA92 និង ៣.៦០០ រៀលសម្រាប់ប្រេងម៉ាស៊ូត។
គួរបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និង ដោយមានការ រួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងនៅកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤ សេនដុល្លារក្នុង១លីត្រផងដែរ៕ដោយ៖សហការី