លោកស្នងការ ស ថេត បានដឹកនាំការអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០២១​ !

ចែករំលែក៖

ភ្នំពេញ៖ ក្នុងនាមជាកងកម្លាំងនគរបាលនគរបាល​ជាតិ​ តែងតែលះបង់គ្រប់យ៉ាងដេីម្បីជាតិនិងប្រជាពលរដ្ឋ​ ទោះជាការបំពេញភារកិច្ចពេលថ្ងៃមានការរវល់ច្រើនយ៉ាងណាក៏ដោយ​ ក៏មិនភ្លេចការបំពេញភារកិច្ចបន្តនៅពេលយប់ដេីម្បីអនុវត្តបម្រាមគោចរចាប់ពីម៉ោង​ ៩:០០នាទីយប់​ ដល់ម៉ោង​ ៣:០០នាទីទៀបភ្លឺ​ រយ:ពេល១៤ថ្ងៃ​ ដោយគិតចាប់ពីថ្ងៃទី២៩​ ខែកក្កដា​ រហូតដល់ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១​ ការអនុវត្តបម្រាមគោចរ។

នេះជាការលើកឡើង ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២១ ។ 

លោកស្នងការលើកឡើងថា នេះគឺក្នុងគោលបំណងដេីម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​ ជាពិសេសការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋពីមេរោគឆ្លងដ៏កាចសាហាវនេះ​ ។ 

ក្នុងការចុះអនុវត្តកិច្ចការនេះ​ សមត្ថកិច្ចជំនាញតែងតែអនុវត្តជាប្រចាំតាមវិធានសុខាភិបាល​ ដូចជាការៀបចំទីកន្លែងឲ្យស្អាត​ ចងខ្សែសុវត្ថិភាព​រក្សាគម្លាត​ មានឧបករណ៍វាស់កំដៅ​ អាល់កុលលាងដៃ​ ជាពិសេសមន្ត្រីនគរបាលដែលត្រួតពិនិត្យឯកសារ​អ្នកដំណើរគឺស្លៀកពាក់ក្នុងឯកសណ្ឋានពេទ្យដេីម្បីបង្ការការឆ្លងវីរុសនេះ​ ។  

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តថា ពិតណាស់ទាំងក្រុមគ្រូពេទ្យ​ កងកម្លាំងគ្រប់ប្រភេទ​ ក៏ចង់មានពេលវេលានៅផ្ទះជួបជុំបងប្អូនក្រុមគ្រួសារដែរ​ ប៉ុន្តែជាតួនាទី​ភារកិច្ចដែលត្រូវបំពេញ​ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលមានពេលសម្រាកនៅផ្ទះជួបជុំក្រុមគ្រួសារហើយ​ គួរតែនៅផ្ទះកុំចេញក្រៅបើមិនចាំបាច់​ ដោយចូលរួមគោរពអនុវត្តនៅបម្រាមគោចរនេះ​ ដោយជួយគ្នាក្នុងការទប់ស្កាត់ដេីម្បីកុំឲ្យមានការឆ្លងរាតត្បាតកាន់តែធ្ងន់ធ្ងរ​ឡើងៗ ៕

ដោយ៖សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print