ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តលឿនដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតទាំងសងខាងសំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២១ នៅចំណុចផ្លូវលេខ៥៧ កែងផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញរថយន្តម៉ាកតALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB 2376 ធ្វេីដំណើរតាមបណ្តោយផ្លូវលេខ៥៧ ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2H 4504 ធ្វើតំណើរតាមបណ្តោយផ្លូវលេខ២៩៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុករថយន្តALPHARDពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតទ្វារខាងឆ្វេងយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ