​ខ្លីៗ​ជុំវិញ​លទ្ធផល​ប្រកួត​កីឡា​របស់​អត្ត​ពល​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​ Mekong​ good​ will​ Games​ លើក​ទី​១២

ចែករំលែក៖

ខេត្ត​ឈៀង​រ៉ៃ​៖​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ ដែល​គេ​ប្រសិទ្ធ​នាម​ថា​ Mekong​ good​ will​ Games​ លើក​ទី​១២​ ដោយ​មាន​សមាសភាព​អត្ត​ព​លិ​ក​ មក​ពី​តាម​បណ្តា​ប្រទេស​នៅ​ជាប់​តាម​ដង​ទន្លេមេគង្គ​ បាន​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​១៩​ ខែមីនា​ឆ្នាំ​ ២០១៦​ មាន​ប្រទេស​ចូលរួម​ចំនួន​៥​ដូច​ជា​ ថៃ​ម្ចាស់ផ្ទះ​ កម្ពុជា​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ ចិន​ រីឯ​ប្រទេស​វៀតណាម​ បាន​អវត្តមាន​។​

​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៣ ខែមីនា​ ឆ្នាំ​២០១៦​ អត្ត​ព​លិ​ក​កម្ពុជា​ចំនួន​២​ប្រភេទ​កីឡា​ប៉ុណ្ណោះ​ ដែល​រកបាន​មេដាយ​ជា​បណ្តោះអាសន្ន​ គឺ​កីឡា​ប៉េតង​ រកបាន​មេដាយ​៣​គ្រឿង​ និង​កីឡាវាយកូនឃ្លីលើតុ​រកបាន​មេដាយមាស​១​គ្រឿង​ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​លោក​ ប៊ូ​ជុំ​សេរី​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ និង​ជា​ប្រធាន​ប្រតិភូ​កម្ពុជា​។​

​លោក​មាន​ប្រសាសន៍​ថា​ សម្រាប់​ប្រភេទ​កីឡា​ប៉េតង​ ដែល​ដណ្តើម​បាន​មេដាយ​ មាស​១​គ្រឿង​ លេង​វិញ្ញាសា​វាយ​គូ​ចំរុះ​ មាន​កីឡាករ​ យ៉ា​ ចន្ទ​ដា​តា​រិ​ទ្ធ​ និង​ ឃូ​ន​ យ៉ា​រី​ ស្ថិត​ក្នុង​ក្រុម​ B​ មេដាយ​ប្រាក់​រកបាន​ដោយ​ កីឡាករ​ ម៉ី​ សុ​ភ័ក្ត្រ​ និង​ឈិ​ន​ ស្រី​ពេជ្រ​ វិញ្ញាសា​គូ​ចំរុះ​ ស្ថិត​នៅ​ក្នុង​ក្រុម​A​ និង​ មេដាយ​សំរឹទ្ធិ​ រកបាន​ដោយ​កីឡាករ​ ថោ​ង​ឈឿ​ន​ និង​ធា​ សម្ផស្ស​ នៅ​ក្នុង​ក្រុម​C​ ។​

​លោក​ហ៊ុន​ សា​មុត​ ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​ និង​ជា​នាយ​បេស​កម្ម​ បាន​ឲ្យ​ដឹង​ថា​ នា​ល្ងាច​ថ្ងៃ​ទី​២៣​ខែមីនា​ឆ្នាំ​២០១៦​ពី​ប្រទេស​ថៃ​ថា​ ក្រុម​កីឡាករ​ វាយ​កូន​ឃ្លី​លើ​តុ​ ដែល​ទទួល​បាន​មេដាយមាស​១​គ្រឿង​ លើ​វិញ្ញាសា​វាយ​៣​នាក់​ទល់​៣​នាក់​ រកបាន​ដោយ​កីឡាករ​ សំណាង​ វី​រៈ​បុត្រ​ កីឡាករ​ សឺ​ង​ តុលា​ និង​ អ៊ុ​ន​ មាស​សម្បត្តិ​។​

​លោក​បាន​បន្ត​ទៀត​ថា​ នា​ល្ងាច​ថ្ងៃ​ទី​២៣​ខែមីនា​ឆ្នាំ​២០១៦​ ក្រុម​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​វិញ្ញាសា​​វាយ​គូ​ កីឡាករ​ សឺ​ន​តុលា​ និង​សំណាង​ វីរ​:​បុត្រ​ កំពុង​ត្រៀម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ជាមួយ​ក្រុម​ឡាវ​ នា​ព្រឹក​ថ្ងៃ​ទី​២៤​ខែមីនា​។​ រីឯ​កីឡាករ​ សំណាង​ វីរ​:​បុត្រ​ក៏​ត្រូវ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ​កីឡាករ​ ឡាវ​ វគ្គ​ផ្តាច់ព្រ័ត្រ​វិញ្ញាសា​ វាយ​ទោល​នា​ថ្ងៃ​ទី​២៤​ខែមីនា​ផង​ដែរ​។​

​ចំពោះ​កីឡា​ចំនួន​៣​ប្រភេទ​ផ្សេង​ មាន​ដូច​ជា​ កីឡា​សី​ប៉ាក់​តា​ក្រ​ បាល់ទាត់​ និង​វាយ​សី​ នៅ​មិន​ទាន់​ទទួល​ បាន​មេដាយ​ឬ​ក៏​ចំណាត់ថ្នាក់​នៅឡើយ​ ៕​ សារី​ម​

aes

aes (1)

...

aes (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print